ព័ត៌មានអន្តរជាតិ

ចិន កោះអញ្ជើញ ប្រេសិនជប៉ុន ជុំវិញការថ្លែង របស់លោក អាបេ ស្តីពីតៃវ៉ាន់

បរទេស ៖ ក្រសួងការ បរទេស របស់ប្រទេសចិន តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានធ្វើការកោះអញ្ជើញ ឯកអគ្គរាជទូត ជប៉ុន ប្រចាំ នៅទីក្រុងប៉េកាំង ឲ្យជួបប្រជុំបន្ទាន់មួយ ក្រោយអតីត នាយករដ្ឋមន្ត្រី ជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ បាននិយាយថា មិនថាប្រទេស លោកឬ ក៏សហរដ្ឋអាមេរិកទេ គឺមិនឈរស្ងៀមឡើង ប្រសិនបើចិនវាយប្រហារ តៃវ៉ាន់ ។

យោងតាមសេចក្តីថ្លែងការណ៍មួយ ពីក្រសួងការបរទេស របស់ប្រទេសចិន បានឲ្យដឹងថា នៅក្នុងជំនួបជាមួយឯកអគ្គរាជទូតជប៉ុន លោក Hideo Tarumi នោះ ជំនួយការរដ្ឋមន្ត្រីការបរទេសចិន លោក ស្រី Hua Chunying ហៅការថ្លែង របស់លោក អាបេ នោះ ថាជាទង្វើខុស និងបំពានទំនៀមមូលដ្ឋាន នៃចំណងមិត្តភាព រវាងចិននិងជប៉ុន ។

ផ្ទាំងពាណិជ្ជកម្ម

តាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ALJAZEERA នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា សេចក្តីថ្លែង ការណ៍ ក្រសួង ការបរទេសចិននោះ បានដកស្រង់សម្តីលោកស្រី Hua Chunying ដែលមានប្រសាសន៍ថា ការថ្លែង របស់លោក អាបេ បានទំនាស់ ដោយចំហ ចំពោះអធិបតេយ្យ របស់ប្រទេសចិន និងផ្តល់ការគំាទ្រដ៏ខ្លាំងក្លា ដល់កម្លាំងទាមទារ ឯករាជ្យ របស់តៃវ៉ាន់ ។

គួរបញ្ជាក់ថា ថ្លែងនៅក្នុងអំឡុង ធ្វើសុន្ទរកថា ជាមួយវិទ្យាស្ថាន គោលនយោបាយ និងស្រាវជ្រាវជាតិ ដែលជាវិទ្យាស្ថាន នៅក្នុងតៃវ៉ាន់នោះ លោក អាបេ បានធ្វើការព្រមាន អំពីផល វិបាកសន្តិសុខ និងសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ពីសកម្មភាពយោធាចិន ណាមួយ ទៅលើកោះតៃវ៉ាន់ និងបានជំរុញទីក្រុងប៉េកាំង ឲ្យឈប់ដើរលើផ្លូវការខុស ៕
ប្រែសម្រួល៖ប៉ាង កុង

To Top