ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិ អាមេរិក រិះគន់សព្វាអាវុធចិនថា បានត្រឹមតែទុកក្នុងឃ្លាំងដ៏តូច មិនដែលបានប្រើ សូម្បីម្តង ចំណែក សព្វាវុធអាមេរិក គឺជាការគំរាមកំហែង

បរទេស ៖ សាធារណរដ្ឋប្រជាមានិត ចិន (PRC) បានបង្កើតសមត្ថភាព មីស៊ីល យ៉ាងទូលំទូលាយ រួមទាំងអាវុធផ្លោង និងអាវុធ ដែលមានល្បឿនលឿន ជាងសំឡេង ប៉ុន្តែរក្សាបានត្រឹមតែរក្សាទុក នៅឃ្លាំងអាវុធនុយក្លេអ៊ែរ តូចបំផុត ក៏ដូចជាគោលនយោបាយ មិនប្រើលើកដំបូង ។ សហរដ្ឋអាមេរិក ដែលដើរយឺតជាងទីក្រុងប៉េកាំង និងក្រុងម៉ូស្គូលើការប្រើសំឡេងខ្លាំង ជាងសំឡេង បានអះអាងថា ការជឿនលឿនរបស់ពួកគេ គឺជាការគំរាមកំហែង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ថ្លែងនៅឯមូលដ្ឋានទ័ពអាកាស អាមេរិក ដែលមានចម្ងាយ 250 ម៉ាយពីទឹកដីចិន កាលពីថ្ងៃពុធ រដ្ឋមន្ត្រី ការពារជាតិ អាមេរិក លោក Lloyd Austin បានរិះគន់ការជំរុញ របស់ប្រទេសចិន ក្នុងការអភិវឌ្ឍអាវុធ ល្បឿនលឿនជាង សំឡេងថ្មី ដោយអះអាងថា ពួកគេកំពុងបង្កើនភាពតានតឹង នៅក្នុងតំបន់។

លោក Austin បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មាន កាលពីថ្ងៃពុធជាមួយសមភាគីកូរ៉េខាងត្បូង លោក Suh Wook នៅមូលដ្ឋានទ័ពអាកាស Osan ថា «យើងមានការព្រួយបារម្ភអំពីសមត្ថភាពយោធាដែលកងទ័ពចិនបន្តអនុវត្ត ហើយការស្វែងរក សមត្ថភាពទាំងនោះបង្កើនភាពតាន តឹងនៅក្នុងតំបន់ ហើយយើងដឹងថា ប្រទេសចិនបានធ្វើតេស្តអាវុធ ល្បឿនលឿនជាងសំឡេង កាលពីថ្ងៃទី 27 ខែកក្កដា» ៕
ប្រែសម្រួលៈ ណៃ តុលា

To Top