ព័ត៌មានអន្តរជាតិ

វិបត្តិអន្តោប្រវេសន៍ នៅបេឡារុស រំខានដល់ការផ្គត់ផ្គង់ ទំនិញទៅរុស្ស៊ី

បរទេស៖ វិបត្តិអន្តោប្រវេសន៍ នៅតាមព្រំដែនប្រទេស បេឡារុស-ប៉ូឡូញ នាពេលថ្មីៗនេះ បានបង្កបញ្ហាដឹកជញ្ជូនសម្រាប់ ក្រុមហ៊ុនផលិតអាហាររុស្ស៊ី ដែលកំពុងតែរងការខាតបង់ និងប្រឈមនឹងការត្រូវផ្អាក ផលិតកម្មជាបណ្ដោះអាសន្ន ប្រសិនបើស្ថានភាពកាន់តែ អាក្រក់ខ្លាំងឡើង។

ប្រទេសប៉ូឡូញ បានបិទច្រកព្រំដែនមួយចំនួន ជាប់ប្រទេសបេឡារុស សម្រាប់ការដឹកជញ្ជូនទំនិញ ស្របពេលដែលសហភាពអឺរ៉ុប បានចោទប្រកាន់ទីក្រុងមីនស្កិ៍ ពីបទបង្កឲ្យមានជម្លោះជាប់គាំងមួយជាមួយលោកខាងលិច តាមរយៈការជំរុញឲ្យជនអន្តោប្រវេសន៍ ដែលភាគច្រើនមកពីតំបន់មជ្ឈិមបូព៌ា ឆ្លងកាត់ព្រំដែនខ្លួនដោយខុសច្បាប់។

ទីភ្នាក់ងារព្រំដែនរបស់ប្រទេសបេឡារុស តាមសេចក្តីរាយការណ៍ បាននិយាយថា រថយន្តដឹកទំនិញធុនធំតម្រៀបជួរគ្នាយ៉ាងវែង នៅច្រកព្រំដែនសកម្មប៉ូឡូញ-បេឡារុសចំនួន៤កន្លែង ក្នុងចំណោមច្រកព្រំដែនសរុបចំនួន៦ ហើយច្រកព្រំដែនចំនួន៦របស់ប្រទេសលីទុយអានីនៅបើកដំណើរការ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា រថយន្តកុងតឺន័រធុនធំទាំងនោះ ដឹកទំនិញនិងវត្ថុធាតដើមទៅកាន់ប្រទេសបេឡារុសនិងប្រទេសរុស្ស៊ី ជាទីដែលវត្ថុទាំងនោះ ត្រូវក្រុមហ៊ុនផលិតអាហារយកប្រើប្រាស់។

ប្រភពទីផ្សាររុស្ស៊ីមួយ បាននិយាយប្រាប់កាសែតរ៉យទ័រថា ក្នុងពេលម្តងៗ មានរថយន្តកុងតឺន៏័រពី៤០០ទៅ៦០០គ្រឿង នៅច្រកព្រំដែនពីប្រទេសប៉ូឡូញទៅប្រទេសបេឡារុស ដោយរង់ចាំធម្មតាពី១២ម៉ោងទៅ២៤ម៉ោង និងពី២ថ្ងៃទៅ៤ថ្ងៃ៕

ប្រែសម្រួល៖ប៉ាង កុង

To Top
×