ព័ត៌មានអន្តរជាតិ

ផ្លូវការ អារ៉ាប់រួម ចុះកិច្ចព្រមព្រៀងទិញ យកយន្តហោះចម្បាំង បារាំង Rafale ចំនួន៨០គ្រឿង

បរទេស ៖ សហភាពអារ៉ាប់រួមនៅថ្ងៃសុក្រនេះបានចុះកិច្ចព្រមព្រៀង យន្តចម្បាំងបារាំង ប្រភេទ Rafale ចំនួន៨០គ្រឿង ជាផ្លូវការដែលបានធ្វើឲ្យវាក្លាយ ទៅជាកិច្ចព្រមព្រៀង ទិញសព្វាវុធធំបំផុត របស់អន្តរជាតិ ។

ការចុះកិច្ចព្រមព្រៀងគ្នា ត្រូវបានធ្វើឡើង ក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតីបារាំង Emmanuel Macron នៅក្នុងប្រទេសអារ៉ាប់រួម មួយនេះ ។

មកដល់ពេលនេះ សហភាពអារ៉ាប់រួម គឺជាអតិថិជនធំបំផុត របស់ប្រទេសបារាំង ហើយប្រទេសមហាសេដ្ឋីមួយនេះក៏បានចុះកិច្ចព្រមព្រៀងទិញយក ឧទ្ធម្ភាគចក្រយោធាចំនួន១២គ្រឿង ពីបារាំងផងដែរ ។

គួរឲ្យដឹងដែរថា កិច្ចព្រមព្រៀងនេះ ក៏ជាកិច្ចព្រមព្រៀងធំបំផុត របស់យន្តហោះចម្បាំង Rafale ទៅកាន់ទីផ្សារក្រៅស្រុក គិតចាប់តាំងតែពីពេលវាបាន ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីឆ្នាំ២០០៤កន្លងមក ៕

ប្រែសម្រួល៖ស៊ុនលី

To Top