ព័ត៌មានអន្តរជាតិ

បេសកជន ចិន អំពាវនាវ ឲ្យ ពង្រីក ការឯកភាព គ្នា ក្នុង កិច្ចចរចា នុយក្លេអ៊ែរ អ៊ីរ៉ង់

ប៉េកាំង ៖ បេសកជនជាន់ខ្ពស់ចិនបានឲ្យដឹងថាវឌ្ឍនភាពដែលធ្វើឡើងនៅក្នុងការចរចានៃកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងសប្តាហ៍នេះ មិនគួរត្រូវបានប៉ាន់ ស្មានឡើយ បើទោះបីជា របកគំហើញគឺនៅឆ្ងាយពីការសម្រេចបាន។

ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ក្រុមប្រទេស P4+1 (ចិន អង់គ្លេស បារាំង និងរុស្ស៊ី បូកនឹង អាឡឺម៉ង់) សហភាពអឺរ៉ុប និងអ៊ីរ៉ង់បានធ្វើការពិភាក្សាស៊ីជម្រៅ ក្នុងគោលបំណងស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ។

លោក Wang Qun បេសកជនចិន ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀត នៅទីក្រុងវីយែន បានលើកឡើងថា ប្រទេសចិនសង្ឃឹមថា ការពិគ្រោះយោបល់ របស់ភាគីនីមួយៗ ជាមួយរដ្ឋាភិបាល របស់ពួកគេក្នុងអំឡុង ពេលពន្យារពេល នៃកិច្ចចរចារហូតដល់សប្តាហ៍ ក្រោយនឹងចាក់បញ្ចូល កម្លាំង នយោបាយថ្មីទៅក្នុងកិច្ចចរចា។

ផ្ទាំងពាណិជ្ជកម្ម

លោក Wang បានពន្យល់ថា កិច្ចចរចាបានជួយភាគីផ្សេងទៀត បង្កើនការយល់ដឹង របស់ពួកគេអំពីជំហរ របស់ក្រុមចរចារ នៃរដ្ឋាភិបាលថ្មីរបស់អ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោកបានបន្ដថា ប្រទេសចិន សង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់នឹងក្នុងអំឡុងពេល នៃការពន្យារពេល នៃកិច្ចចរចានេះ បន្តធ្វើការឆ្ពោះទៅរកការបង្កើត បរិយាកាសល្អសម្រាប់ការចរចា ។

លោកបានបន្ថែមថា ប្រទេសចិន នឹងបន្តគាំទ្រយ៉ាងរឹងមាំ ចំពោះការបន្តដំណើរការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហើយនឹងដើរតួនាទីតែមួយគត់ និងស្ថាបនាដែលធ្វើការជាមួយភាគីទាំងអស់ សម្រាប់ការសម្រេច បានលទ្ធផលនៅដើមដំបូង៕
ដោយ ឈូក បូរ៉ា

To Top
×