ព័ត៌មានអន្តរជាតិ

ករណីឆ្លង ជំងឺកូវីដ-១៩ ប្រចាំថ្ងៃ នៅអង់គ្លេស កើនឡើង ជាង ៥០០០០ករណី

ឡុងដ៌៖ ចក្រភពអង់គ្លេស បានចុះបញ្ជីការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៥០៥៨៤ករណី ដែលនាំឱ្យចំនួនករណីឆ្លង មេរោគសរុបនៅក្នុងប្រទេសនេះ កើនឡើងដល់ ១០,៣៧៩,៦៤៧ករណី នេះបើយោងតាមតួលេខផ្លូវការ។​

ប្រទេស​នេះ​ ក៏​បាន​រាយការណ៍​ពី​ការ​ស្លាប់ ដែល​ទាក់​ទង​នឹង​ជំងឺ​កូវីដ​១៩​បន្ថែម​ទៀត​ចំនួន ១៤៣​នាក់។  ចំនួនសរុបនៃការស្លាប់ទាក់ទងនឹងមេរោគឆ្លង នៅក្នុងប្រទេសអង់គ្លេស ឥឡូវនេះមានចំនួន ១៤៥,៤២៤នាក់ ដោយមានអ្នកជំងឺ COVID-19 ៧៣៧៣នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យនៅឡើយ។

ទិន្នន័យចុងក្រោយបំផុត បានកើតឡើងនៅពេលដែល ប្រទេសនេះ បានបញ្ជាក់ពីករណី នៃទម្រង់ឆ្លងថ្មីអូមីក្រុង ​ចំនួន ២២ករណី នៅក្នុងប្រទេសអង់គ្លេស ២៩ករណីនៅស្កុតឡេន និង ១ករណីនៅប្រទេសវែល។

ការប្រជុំ នៃក្រុមរងការគំរាមកំហែង នៃមេរោគផ្លូវដង្ហើមថ្មី និងកំពុងកើតមាន (Nervtag) លើទម្រង់ឆ្លង Sars-CoV-2 B.1.1.529 បានសន្និដ្ឋានថា ប្រសិនបើណែនាំដល់ប្រទេសអង់គ្លេស ទម្រង់នេះនឹងអាចចាប់ផ្តើមរលកថ្មី នៃការឆ្លងជំងឺកូវីដ-១៩។

 ទន្ទឹមនឹងនេះ មន្ត្រីអង់គ្លេសបានឲ្យដឹងថា ជាងពាក់កណ្តាលនៃករណីដែលបានបញ្ជាក់ នៃទម្រង់ឆ្លងថ្មីអូមីក្រុង នៅក្នុងប្រទេសអង់គ្លេស បានកើតឡើងបន្ទាប់ពី ការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ពីរដូស។

យោងតាមការសង្ខេបបច្ចេកទេសថ្មី ពីទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) មានករណីចំនួន ១២ករណី ក្នុងចំណោម ២២ ករណីដែលគេរកឃើញ រហូតដល់ថ្ងៃទី 30 ខែវិច្ឆិកា ត្រូវបានចាក់វ៉ាក់សាំង យ៉ាងពេញលេញ៕

To Top