ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន ទទួលបានកម្ចី ៣ពាន់លានដុល្លារ ពីអារ៉ាប៊ីសាអូឌីត

បរទេស៖ ទីប្រឹក្សាហិរញ្ញវត្ថុ របស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បាននិយាយថា ប្រទេសប៉ាគីស្ថាន នៅថ្ងៃសៅរ៍នេះ បានទទួលប្រាក់កម្ចី៣ពាន់លានដុល្លារ ពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាផ្នែកនៃកញ្ចប់គាំទ្រ សេដ្ឋកិច្ច នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News។

លោក Shaukat Tarin ជាទីប្រឹក្សាហិរញ្ញវត្ថុរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បាននិយាយក្នុងសារធ្វីតធ័រមួយថា “ខ្ញុំសូមថ្លែងអំណរគុណ ព្រះរាជ្ជទាយាទ ព្រះអង្គម្ចាស់ Mohammed Bin Salman និងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្រាប់កាយវិការដ៏ល្អ”។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា កម្ចីពីប្រទេសអារ៉ាប៊ីសាអូឌីតនេះ នឹងសម្រាប់ពេលមួយឆ្នាំ មានអត្រាការប្រាក់៤ភាគរយ ក្រោមលក្ខខណ្ឌកញ្ចប់ ដែលចុះហត្ថលេខាកាលពីខែមុន។

គួរបញ្ជាក់ថា ប្រាក់កម្ចីនេះ គឺបានកើតមានក្រោយមួយសប្ដាហ៍ បន្ទាប់ពីមូលនិធិរូបិយប័ណ្ណអន្តរជាតិ បានព្រមព្រៀងគ្នាជាមួយប្រទេសប៉ាគីស្ថាន លើវិធានការដែលត្រូវការជាចាំបាច់ ក្នុងការស្តារឡើងវិញ នូវកម្មវិធីផ្តល់មូលនិធិ៦ពាន់លានដុល្លារ ដែលជាប់គាំង៕ ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top