ព័ត៌មានអន្តរជាតិ

លោក Biden ព្រមានមេដឹកនាំរុស្សី Putin បញ្ហាលុកលុយអ៊ុយក្រែន

បរទេស៖ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃម្សិលមិញបានធ្វើការប្រកាសសន្យាថានឹងឆ្លើយតបយ់ាងតានតឹងសម្រាប់លោក Vladimir Putin មេដឹកនាំរបស់រុស្សី ប្រសិនបើនៅតែមានការធ្វើសកម្មភាព យ៉ាងកំរោលរបស់រុស្សី្រឆាំងទៅនឹងប្រទេសអ៊ុយក្រែន។

មេដឹកនាំអាមេរិករូបនេះបានធ្វើការវិភាគនិងព្រមទាំងព្រមានចំៗទៅលើមេដឹកនាំរុស្សី Putin ចំពោះការព្រួយបារម្ភដែលកំពុងកកើនឡើងថារុស្សីកំពុងតែបានកសាងកងកម្លាំងយោធា
កាន់តែច្រើនឡើងនៅក្បែរព្រំដែនប្រទេសអ៊ុយក្រែន។

លោក Biden បានបញ្ជាក់ថា៖អ្វី ដែល ខ្ញុំ កំពុង ធ្វើ គឺ ការ រួម គ្នា នូវ អ្វី ដែល ខ្ញុំ ជឿ ថា នឹង ក្លាយ ជា គំនិត ផ្តួច ផ្តើម ដ៏ ទូលំទូលាយ និង មាន ន័យ បំផុត ដើម្បី ធ្វើ ឱ្យ មានសំពាធ សម្រាប់លោក Putin នឹងនៅតែ
បន្តធ្វើសកម្មភាពដដែលទៅលើអ៊ុយក្រែន។

គួរឲ្យដឹងដែរថាលោក Biden និងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានធ្វើការព្រមព្រៀងគ្នារួចរាល់ហើយដើម្បីធ្វើការជួបពិភាក្សាគ្នានាសប្តាហ៍ក្រោយ
ដើម្បីស្វែងរកដំណោះស្រាយបន្ថែមទៀតចំពោះមុខការគម្រាមកំហែងរបស់រុស្សី៕

ប្រែសម្រួល៖ស៊ុនលី

To Top