បរទេស៖ បាតុកររាប់ម៉ឺននាក់ បានដើរដង្ហែតាមដងផ្លូវ នៃរដ្ឋធានីវីយែន របស់ប្រទេសអូទ្រីស ដោយតវ៉ាប្រឆាំងនឹង ការរឹតបន្តឹងទៅលើវិធានការ ទប់ស្កាត់វីរុសកូវីដ-19 និង ការដាក់ចេញវ៉ាក់សាំង កាតព្វកិច្ចនៅទូទាំងប្រទេស។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកតវ៉ាជាង ៤០ ០០០នាក់ ប្រឆាំងនឹងគោលនយោបាយ ជំងឺរាតត្បាតរបស់រដ្ឋាភិបាលអូទ្រីស បានដើរតាមផ្លូវនៃទីក្រុងវីយែន កាលពីថ្ងៃសៅរ៍។ នេះបើយោងតាមការ ប៉ាន់ស្មានរបស់ប៉ូលីស។
ប៉ូលីសជំនួយត្រូវបាន នាំយកមកពីតំបន់ផ្សេងទៀត ទៅកាន់រដ្ឋធានី ដើម្បីបង្ការអំពីភាពចលាចល ដែលអាចកើតមាន ជាមួយនឹងការប្រមូលផ្តុំសរុបចំនួន ២៧ សម្រាប់ថ្ងៃសៅរ៍ ដែលភាគច្រើននៃពួកគេប្រឆាំង នឹងការដាក់ចេញវ៉ាក់សាំងកាតព្វកិច្ច។
ការប៉ះទង្គិចគ្នាបន្តិចបន្តួច បានកើតឡើងរវាងបាតុករ និងប៉ូលិស ដែលបណ្តាលឱ្យមានការ ចាប់ខ្លួនបាតុករជាច្រើននាក់។ ប៉ូលិសបានរាយការណ៍ថា ក្រុមអ្នកតវ៉ាប្រឆាំងវ៉ាក់សាំងកាតព្វកិច្ច បានគប់ដុំភ្លើងទៅលើមន្ត្រី ហើយការថ្នាំបាញ់ម្រេច ត្រូវបានដាក់ពង្រាយ។ អ្នកតវ៉ាជាច្រើននាក់ក៏ត្រូវបាន គេរាយការណ៍ថា ត្រូវបានផាកពិន័យផងដែរ ចំពោះការមិនពាក់ម៉ាស ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
