ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីព័រទុយហ្គាល់ រំលាយសភា និងអំពាវនាវឲ្យមានការ បោះឆ្នោតឆ្នាំ២០២២

លីសប៊ន៖ ប្រធានាធិបតីព័រទុយហ្គាល់លោក Marcelo Rebelo de Sousa បានចុះហត្ថលេខាលើក្រឹត្យ ដែលបង្កើតជាផ្លូវការនូវ ការរំលាយសភាព័រទុយហ្គាល់ ដោយអំពាវនាវឱ្យមានការ បោះឆ្នោតនីតិបញ្ញត្តិដំបូង សម្រាប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។

យោងតាមរដ្ឋធម្មនុញ្ញព័រទុយហ្គាល់ ក្នុងអំឡុងពេលដែល សភាត្រូវបានរំលាយ អំណាចនីតិបញ្ញត្តិនឹង ត្រូវបានតំណាងដោយ “គណៈកម្មាការអចិន្ត្រៃយ៍ នៃសភាសាធារណៈរដ្ឋ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ស្ថាប័នបណ្ដោះអាសន្ននេះ មានសមាសភាពពីប្រធានរដ្ឋសភា អនុប្រធាន និងសមាជិកសភាដែលត្រូវបាន តែងតាំងដោយគណបក្សទាំងអស់ យោងទៅតាមតំណាងសភារៀងៗខ្លួន។

នេះគឺជាការរំលាយសភា ព័រទុយហ្គាល់លើកទី៨ ចាប់តាំងពីថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៧៤ នៅពេលដែលសាធារណរដ្ឋព័រទុយហ្គាល់ ត្រូវបានបង្កើតឡើងបន្ទាប់ពី “បដិវត្តន៍ពណ៌” ដែលបានបង្កប់លទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេស។

ប្រធានាធិបតីព័រទុយហ្គាល់ បានសម្រេចចិត្តរំលាយសភា បន្ទាប់ពីថវិការដ្ឋសម្រាប់ឆ្នាំ២០២២ ត្រូវបានច្រានចោល នៅក្នុងការបោះឆ្នោតមួយ ដែលបានធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១៕

ដោយ ឈូក បូរ៉ា

To Top