ព័ត៌មានអន្តរជាតិ

រុស្ស៊ី អះអាងថា កងកម្លាំអាកាសអាមេរិក ​គំរាមកំហែង ដល់អាកាសចរណ៍ស៊ីវិល

ម៉ូស្គូ៖ អ្នកនាំពាក្យក្រសួង ការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានលើកឡើងថា សកម្មភាពដ៏គ្រោះថ្នាក់របស់កងទ័ពអាកាសអាមេរិក បានបង្កើតការគំរាមកំហែង ដល់អាកាសចរណ៍ស៊ីវិល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ​។

នៅក្នុងការបង្ហោះសារតាម Telegram លោក ស្រី Zakharova បានសម្តែងការព្រួយបារម្ភ ចំពោះការកើនឡើងនៃ អាំងតង់ស៊ីតេនៃការហោះហើរយន្តហោះ របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅជិតព្រំដែនរុស្ស៊ី រួមទាំងនៅលើសមុទ្រខ្មៅ។

លោកស្រីបានបន្ដថា កាលពីថ្ងៃសុក្រ យន្តហោះស៊ើបការណ៍ CL 600 របស់សហរដ្ឋអាមេរិក បានចុះពីកម្ពស់ ១១០០០ម៉ែត្រ មលត្រឹ​មកម្ពស់ ៩២០០ម៉ែត្រ នៅលើសមុទ្រខ្មៅ នៅជិតតំបន់ទទួលខុសត្រូវនៃសេវាកម្មចរាចរណ៍ ផ្លូវអាកាសរបស់រុស្ស៊ី ហើយបានរំខានដល់ផ្លូវរបស់យន្តហោះស៊ីវិលពីរ។

លោកស្រី Zakharova បានសង្កត់ធ្ងន់ថា នាវិកនៃយន្តហោះឈ្លបយកការណ៍ មិនបានឆ្លើយតបនឹងសំណើ ម្តងហើយម្តងទៀតពីសេវាកម្មចរាចរណ៍ផ្លូវអាកាសរុស្ស៊ី។

 អ្នក​ស្រី​បាន​រំឭក​ថា អ្នក​គ្រប់​គ្រង​ចរាចរណ៍​ ផ្លូវ​អាកាស​រុស្ស៊ី​ធានា​សុវត្ថិភាព​នៃ​យន្តហោះ​ស៊ីវិល​ ដោយ​ការ​ផ្លាស់​ប្តូរ​ទិស​ដៅ​ និង​រយៈ​កម្ពស់​ភ្លាមៗ។

លោកស្រីបានសរសេរថា “ប្រសិនបើឥឡូវនេះគ្រោះមហន្តរាយត្រូវបានបញ្ជៀសនៅក្នុងដែនអាកាស លើផ្ទៃទឹកនៃសមុទ្រខ្មៅ នេះមិនមានន័យថា សហរដ្ឋអាមេរិក និងអង្គការណាតូអាចធ្វើឱ្យជីវិតមនុស្សប្រឈមនឹងនិទណ្ឌភាពនោះទេ” ដោយកត់សម្គាល់ថា អាជ្ញាធរអាកាសចរណ៍នឹងដាក់ទោស។  ការតវ៉ាតាមរយៈបណ្តាញការទូត៕

ដោយ ឈូក បូរ៉ា

To Top