ព័ត៌មានអន្តរជាតិ

មន្ត្រីអ៊ីរ៉ង់៖អាមេរិកស្ទាក់ស្ទើរ ក្នុងការដកទណ្ឌកម្មជា ឧបសគ្គចម្បងដល់ ការស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែ

បរទេស៖មន្ត្រីអ៊ីរ៉ង់ជាន់ខ្ពស់មួយរូប បាននិយាយនៅថ្ងៃអាទិត្យថា ការស្ទាក់ស្ទើររបស់សហរដ្ឋអាមេរិក ក្នុងការដកទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ គឺជាឧបសគ្គដ៏ចម្បង ចំពោះការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ស្របពេលដែលមហាអំណាចលោកខាងលិច ចោទជាសំនួរអំពីការប្តេជ្ញារបស់ទីក្រុងតេអេរ៉ង់ ក្នុងការសង្គ្រោះកិច្ចព្រមព្រៀងនោះ។

កិច្ចពិភាក្សាគ្នាដោយប្រយោល រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេអេរ៉ង់ ស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែ បានចប់នៅថ្ងៃសុក្រសប្ដាហ៍មុន ដោយភាគីទាំងពីរនិយាយថា កិច្ចពិភាក្សាគ្នានឹងបន្តធ្វើទៀត ក្រោយមួយសប្ដាហ៍ ស្របពេលដែលមន្ត្រីលោកខាងលិច បង្ហាញនូវការខកចិត្តចំពោះការទាមទារពីសាធារណរដ្ឋឥស្លាម។

ផ្ទាំងពាណិជ្ជកម្ម

មន្ត្រីដែលមិនបញ្ចេញឈ្មោះមួយរូប ត្រូវបានទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim ដកស្រង់សម្តីដែលនិយាយថា “នៅពេលបច្ចុប្បន្ននេះ វាមិនច្បាស់ទេថា ការស្ទាក់ស្ទើររបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការលុបចោលទណ្ឌកម្មរួមទេនោះ គឺជាឧបសគ្គដ៏ចម្បង ចំពោះដំណើរវិវត្តន៍ទៅមុខនៃកិច្ចពិភាក្សាគ្នា”។

មន្ត្រីរូបនោះបានបន្តទៀងថា “យើងជឿជាក់ថា កិច្ចព្រមព្រៀងគឺស្ថិតនៅក្នុងការសម្រេចបាន ប្រសិនបើរដ្ឋបាលសហរដ្ឋអាមេរិក បោះបង់ចោលយុទ្ធនាការបង្កើនសម្ពាធអតិបរិមារបស់ខ្លួន ហើយភាគីអឺរ៉ុបបង្ហាញភាពបត់បែនខ្លាំងឡើង និងឆន្ទៈនយោបាយនៅក្នុងកិច្ចពិភាក្សាគ្នា”៕ប្រែសម្រួល៖ប៉ាង កុង

To Top
×