បរទេស៖ កាលពីខែមុន ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសថា រដ្ឋបាលរបស់លោកកំពុងពិចារណាលើការធ្វើពហិការការទូតនៃព្រឹត្តិការណ៍កីឡារដូវរងាឆ្នាំ 2022 នៅទីក្រុងប៉េកាំង។ សេចក្តីប្រកាសនេះបានធ្វើឡើងជាច្រើនខែបន្ទាប់ពីសមាជិកសភាអាមេរិក រួមទាំងប្រធានសភាលោកស្រី Nancy Pelosi (D-CA) បានសម្តែងការគាំទ្រទ្វេភាគីចំពោះការតវ៉ា។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា នៅពេលដែលកីឡាអូឡាំពិករដូវរងាឆ្នាំ 2022 ខិតជិតមក រដ្ឋបាលលោក Biden ត្រូវបានគេរំពឹងថា នឹងបង្ហាញពហិការផ្នែកការទូតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការប្រកួតនៅចុងសប្តាហ៍នេះ។ នេះបើយោងតាមរបាយការណ៍កាលពីថ្ងៃអាទិត្យពី CNN ដោយដកស្រង់ “ប្រភពជាច្រើន” ។
ការធ្វើពហិការដោយផ្នែកនេះ ធ្វើឡើងដើម្បីប្រឆាំងទៅនឹងការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សដោយរដ្ឋាភិបាលចិន ហើយអនុវត្តចំពោះតែមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលតែងតែចូលរួមការប្រកួតអន្តរជាតិ។ កីឡាករអូឡាំពិកដែលប្រកួតក្រោមទង់ជាតិអាមេរិក នឹងមិនរងផលប៉ះពាល់ដោយការធ្វើបាតុកម្មនោះទេ។
ប្រទេសដែលចូលរួមត្រូវបានជំរុញឱ្យសង្កេតមើលដំណោះស្រាយរយៈពេល ៧ថ្ងៃមុនពិធីបើកដល់៧ថ្ងៃបន្ទាប់ពីការបិទការប្រកួតកីឡាអូឡាំពិកឆ្នាំ 2022 ក៏ដូចជាការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាឆ្នាំ 2022 ៕ប្រែសម្រួលៈ ណៃ តុលា