ព័ត៌មានអន្តរជាតិ

ដីព្រៃលិចទឹក ជាង១មុឺនហិកតា ក្នុងខេត្តបាត់ដំបង ត្រូវបាន​ជនទុច្ចរិតទន្ទ្រានកាន់កាប់

ភ្នំពេញ៖ ក្នុងចំណោមផ្ទៃដីតំបន់៣ សរុបចំនួន ២០៦ ៩៥៣ហិកតា ក្នុង​ភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ក្នុងនោះដីព្រៃលិចទឹក ចំនួន១២ ២២១ហិកតា ត្រូវបានជនខិលខូចទន្ទ្រានកាន់កាប់ ។នេះបើយោងតាមហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ។​

យោងតាមរបាយការណ៍ របស់ក្រុមការងារអន្តរក្រសួងបានបង្ហាញថា ៖ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង តំបន់៣ មានផ្ទៃដីចំនួន២០៦ ៩៥៣ហិកតា ស្មើនឹង៣១,៩៦% នៃផ្ទៃដីតំបន់៣សរុប មានចំនួន២៩ទីតាំង ស្មើនឹងផ្ទៃដីប្រមាណ ១២ ២២១ហិកតា និងមានប្រជាពលរដ្ឋ ដែលចូលទន្ទ្រាន កាន់កាប់ចំនួន ២ ៥១៤គ្រួសារ ស្ថិតនៅក្នុង ឃុំចំនូន ១៧ ក្នុងស្រុកទាំង៤ ក្នុងនោះមាន ៖
១- ស្រុកសង្កែ ៖
មានឃុំចំនួន១០ ក្នុងនោះមានឃុំ ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹក បឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ៦កន្លែង ស្នើ ១១៤,៥ហត និងមានប្រជាពលរដ្ឋចំនួន ១ ៩៤៤គ្រួសារ។
២- ស្រុកថ្មគោល ៖មានឃុំចំនួន១០ ក្នុងនោះមានឃុំ ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ៨កន្លែង ស្នើផ្ទៃដី ៣៨៦ហត និងមានប្រជាពលរដ្ឋចំនួន ៦៩គ្រួសារ។
៣- ស្រុកមោងឫស្សី ៖មានឃុំចំនួន៩ ក្នុងនោះមានឃុំ ៥ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ១១កន្លែង ស្នើផ្ទៃដី ២១៤,៧ហត និងមានប្រជាពលរដ្ឋចំនួន ១៩២គ្រួសារ។
៤- ស្រុកឯកភ្នំ ៖
មានឃុំចំនួន៧ ក្នុងនោះមានឃុំ ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ៤កន្លែង ស្នើផ្ទៃដី ៣ ០៥៣,២ហត និងមានប្រជាពលរដ្ឋចំនួន ៣០៩គ្រួសារ៕

To Top