ព័ត៌មានអន្តរជាតិ

ចិន ប្ដេជ្ញា​ចាត់វិធានការប្រឆាំង នឹងការធ្វើពហិការ ក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិក របស់អាមេរិក

បរទេស៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានព្រមាន រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងការធ្វើឱ្យប៉ះពាល់ ដល់កិច្ចសហប្រតិបត្តិការនៅក្នុង “តំបន់សំខាន់ៗ” ដោយអាមេរិកបានអំពាវនាវ ឱ្យធ្វើពហិការការទូត នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នាពេលខាងមុខ នៅក្នុងប្រទេសចិន និងលុបបំបាត់អាកប្បកិរិយា របស់សហរដ្ឋអាមេរិកថាជា “ឧត្តមភាព” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃច័ន្ទថា ការអំពាវនាវឱ្យធ្វើពហិការ គួរតែបញ្ឈប់ ។ លោកបន្ថែមថា ការបរាជ័យ ក្នុងការធ្វើដូច្នេះលើផ្នែក របស់អ្នកនយោបាយអាមេរិកអាច “ប៉ះពាល់ដល់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិក នៅក្នុងតំបន់ដែលសំខាន់ៗ

ផ្ទាំងពាណិជ្ជកម្ម

លោក Lijian បានបន្ថែមថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន “ទទូចក្នុងការប្រកាន់ខ្ជាប់ ដោយចេតនាចំពោះផ្លូវរបស់ខ្លួន” ទីក្រុងប៉េកាំង នឹង “ចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់”។ នោះ លោក Lijian បានបន្ថែមថា ខណៈដែលពណ៌នាការអំពាវនាវ ឱ្យធ្វើពហិការថា គ្មានអ្វីក្រៅពី “ឧត្តមភាព”។ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden មិនទាន់បានប្រកាសជាផ្លូវការ នូវចំណាត់ការណាមួយនៅឡើយទេ។ វាត្រូវបានគេរំពឹងថា អាមេរិកនឹងធ្វើពហិការ នៅសប្តាហ៍ក្រោយនេះ។ នេះបើយោងតាមរបាយការណ៍របស់ CNN កាលពីថ្ងៃអាទិត្យ។

កាលពីខែមុន លោក Biden បាននិយាយថា លោកកំពុងពិចារណា លើការធ្វើពហិការការទូត នៃការប្រកួតកីឡារដូវរងានៅទីក្រុងប៉េកាំងឆ្នាំ 2022 ដើម្បីប្រឆាំងនឹងកំណត់ត្រាសិទ្ធិមនុស្ស របស់ប្រទេសចិន រួមទាំងអ្វីដែលទីក្រុងវ៉ាស៊ីនតោន ពិពណ៌នាថាជា “អំពើប្រល័យពូជសាសន៍” របស់ជនជាតិ Uyghurs ដែលជាជនជាតិភាគតិចមូស្លីម រស់នៅក្នុងតំបន់ Xinjiang ភាគពាយ័ព្យរបស់ប្រទេសចិន៕ ប្រែសម្រួលៈ ណៃ តុលា

To Top
×