ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីឥណ្ឌា និងប្រធានាធិបតីរុស្សី ជួបគ្នាដើម្បីពង្រឹងចំណងកិច្ច សហប្រតិបត្តិការ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រធានាធិបតីរុស្សីលោក Vladimir Putin ដែលកំពុងបំពេញ ទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌា បានជួបពិភាក្សាជាមួយ នឹងលោកនាយករដ្ឋមន្ត្រី Narendra Modi នៅក្នុងទីក្រុងញូវដេលី ហើយកាលពីថ្ងៃចន្ទម្សិលមិញ។

គឺជាកិច្ចប្រជុំលើកទី២១ រវាងមេដឹកនាំទាំងពីរ ហើយក៏ជាជំនួបគ្នា ដោយផ្ទាល់ជាលើកដំបូងផងដែរ ចាប់តាំងតែពីជំនួបគ្នាចុងក្រោយ ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ BRICS នៅក្នុងទីក្រុង Brasilla ប្រទេសប្រេស៊ីល តាំងតែពីឆ្នាំ២០១៩ ។

ផ្ទាំងពាណិជ្ជកម្ម

នៅក្រោយជំនួបគ្នានេះផងដែរ មេដឹកនាំទាំងពីរ បានឈាន ទៅដល់កិច្ចព្រមព្រៀងគ្នា ទៅលើវិស័យជាច្រើន សំដៅពង្រីងកិច្ចសហប្រតិបត្តិការ រវាងគ្នាលើវិស័យ សំខាន់ៗដូចជាវិទ្យាសាស្ត្រ បច្ចេកវិទ្យាការអប់រំ និងបច្ចេកវិទ្យាយោធាជាដើមផង៕

ប្រែសម្រួល៖ស៊ុនលី

To Top
×