ព័ត៌មានអន្តរជាតិ

ករណីឆ្លងជំងឺកូវីដ-១៩ នៅកូរ៉េខាងត្បូង កើនឡើងជិត ៥០០០ករណី

សេអ៊ូល ៖ កូរ៉េខាងត្បូងបានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៤,៩៥៤ ករណីទៀត គិតត្រឹមពាក់កណ្តាល អធ្រាត្រថ្ងៃច័ន្ទ បើធៀបនឹង ២៤ ម៉ោងមុន ដែលបង្កើន ចំនួនករណីឆ្លង សរុបដល់ ៤៨២,៣១០ករណី ។

ករណីផ្ទុកប្រចាំថ្ងៃបានកើនឡើងពី ៤៣២៥ករណី នៅថ្ងៃមុន ដែលកត់ត្រាតួលេខថ្ងៃច័ន្ទខ្ពស់បំផុត របស់ប្រទេស ចាប់តាំងពីករណីដំបូងត្រូវបានរកឃើញ នៅក្នុងខែមករា ឆ្នាំមុន ។ ការកើតឡើងវិញនា ពេលថ្មីៗនេះ បណ្តាលមកពីការឆ្លងចង្កោម នៅក្នុងតំបន់ទីក្រុងសេអ៊ូល ។

ក្នុង ចំណោម ករណីថ្មីនេះ មានចំនួន ២,១១៥ នាក់ ជាអ្នករស់នៅទីក្រុង សេអ៊ូល ។ ចំនួនអ្នកឆ្លងថ្មី ដែលរស់នៅក្នុងខេត្ត Gyeonggi និងទីក្រុងកំពង់ផែភាគខាងលិច Incheon គឺ ១៣១៥ និង២៤៨ រៀងគ្នា។

មេរោគនេះ ក៏រីករាលដាល នៅក្នុងតំបន់ មិនមែន ទីប្រជុំជន ដែលចំនួន នៃការឆ្លងថ្មីនៅក្នុងតំបន់ មិនមែនរាជធានីគឺ ១២៤៦ ឬ ២៥,៣ភាគរយនៃការឆ្លងក្នុងស្រុកសរុប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ផ្ទាំងពាណិជ្ជកម្ម

ចំនួននៃការឆ្លងមេរោគប្រភេទថ្មីអូមីក្រុង គឺមាន ៣៦ករណី រួមទាំងករណីនាំចូលចំនួន ៩ករណី និងការឆ្លងក្នុងស្រុកចំនួន ២៧ករណី កើនឡើង ១២ករណី បើធៀបកាលពីថ្ងៃមុន។

ករណីចំនួន ៣០ករណី ត្រូវបាននាំចូល ពីក្រៅប្រទេស ដោយលើកចំនួននាំចូលសរុបកើនឡើងដល់ ១៥,៩២៤ករណី។ ចំនួនអ្នកឆ្លង ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ មានចំនួន ៧៧៤ នាក់ កើនឡើង ៤៧ នាក់ពីថ្ងៃមុន៕

ដោយ ឈូក បូរ៉ា

To Top
×