ព័ត៌មានអន្តរជាតិ

អាមេរិក ប្ដេជ្ញាបង្កើនវត្ដមានយោធា ប្រសិនបើរុស្ស៊ី វាយប្រហារអ៊ុយក្រែន

វ៉ាស៊ីនតោន៖ សេតវិមានបានព្រមានថា សហរដ្ឋអាមេរិក នឹងដាក់ “ការប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ” លើប្រទេសរុស្ស៊ី និងបង្កើនវត្តមានយោធារបស់ខ្លួន នៅអឺរ៉ុបខាងកើត ប្រសិនបើទីក្រុងម៉ូស្គូ ឈ្លានពានអ៊ុយក្រែន។

ប្រធានាធិបតីអាមេរិក ក៏នឹងជម្រាបជូន សមភាគីអ៊ុយក្រែនលោក Volodymyr Zelensky យ៉ាងឆាប់រហ័សអំពីព័ត៌មានលម្អិត នៃការពិភាក្សារបស់ លោកជាមួយលោក ពូទីន ដែលធ្វើឡើងដោយសន្និសីទ តាមវីដេអូនៅថ្ងៃអង្គារនេះ ខណៈដែលទាហានរុស្ស៊ីរាប់ម៉ឺននាក់ ត្រូវបានដាក់នៅជិតព្រំដែនអ៊ុយក្រែន។

មន្ត្រីរូបនេះបានឲ្យដឹងថា សេតវិមានមិនដឹងថាតើលោកពូទីន បានធ្វើការសម្រេចចិត្ត ដើម្បីចាប់ផ្តើមកងកម្លាំង យោធារបស់លោក ប្រឆាំងនឹងអ៊ុយក្រែននោះទេ – ហើយបញ្ឈប់ការគំរាមកំហែង ដល់ការធ្វើអន្តរាគមន៍ដោយផ្ទាល់ ពីកម្លាំងយោធាអាមេរិក ប្រសិនបើលោកធ្វើដូច្នេះ។

ប៉ុន្តែលោក បៃដិន នឹងបញ្ជាក់យ៉ាងច្បាស់ថា “នឹងមានការចំណាយពិតប្រាកដ និងមានន័យ និងយូរអង្វែងក្នុងការ ជ្រើសរើសឆ្ពោះទៅមុខ តើរុស្ស៊ី គួរជ្រើសរើសឆ្ពោះទៅមុខជាមួយ ងការកើនឡើងផ្នែកយោធា ឬយ៉ាងណា?”។

មន្ត្រីរូបនេះបានឲ្យដឹងទៀងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអ៊ឺរ៉ុប បានត្រៀមលក្ខណៈ ដើម្បីចាត់វិធានការតបត ផ្នែកសេដ្ឋកិច្ចដ៏ច្រើន ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរុស្ស៊ី ប្រសិនបើរុស្ស៊ី វាយប្រហារអ៊ុយក្រែនមែននោះ។

លើសពីនេះ លោក បៃដិន នឹងបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើលោក ពូទីន “ផ្លាស់ទៅទីនោះ នឹងមានសំណើកើនឡើង ពីសម្ព័ន្ធមិត្តខាងកើត និងការឆ្លើយតបជាវិជ្ជមាន ពីសហរដ្ឋអាមេរិក សម្រាប់កងកម្លាំង និងសមត្ថភាពបន្ថែម និងសមយុទ្ធ” ៕

ដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top