ភ្នំពេញ: លោកស៊ិន សុវណ្ណរ័ត្ន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២១ បានប្រកាសសាលក្រម ផ្តន្ទាទោស ជនជាប់ចោទ ជនជាតិនីហ្សេរីយ៉ាចំនួន២ នាក់ ដោយសម្រេច ដាក់គុក ពួកគេ ក្នុងម្នាក់ៗ កំណត់ ៣០ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន៦០លានរៀល ក្នុងម្នាក់ៗ សម្រាប់ដាក់ចូលក្នុងថវិកាជាតិ ជាប់ពាក់ព័ន្ធការរក្សាទុក និង ជួញដូរគ្រឿងញៀនប្រភេទមេតំហ្វេតាម៉ីនចំនួនជាង១គីឡូក្រាម ប្រព្រឹត្តកាលពី អំឡុងខែមិថុនា ឆ្នាំ ២០២០ នៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកចៅក្រមក៏បានសម្រេច ទម្លាក់បទចោទប្រកាន់ទៅស្ត្រីជាប់ចោទខ្មែរ ផងដែរ ដែលសង្ស័យជាគូកន និង សម្រេចដោះលែងនាង អោយមានសេរីភាពឡើងវិញ កាលពីថ្ងៃទី ៧ ខែ ធ្នូនេះ។
លោកចៅក្រមស៊ិន សុវណ្ណរ័ត្ន បានថ្លែងអោយដឹងថា ជនជាប់នីហ្សេរីយ៉ាទាំង២នាក់នេះ មានឈ្មោះ Coteh Abul ភេទ ប្រុស អាយុ ៣៨ ឆ្នាំ និង ម្នាក់ទៀត ឈ្មោះ Ogamimma Igwelin ភេទ ប្រុស អាយុ ៣០ ឆ្នាំ។
ចំណែកឯ ស្ត្រីខ្មែរជាប់ចោទ មានឈ្មោះ ហាន់ លិ អាយុ ២៦ ឆ្នាំ។
ពួកគេត្រូវបានជាប់ចោទពីបទ: រក្សាទុក និង ជួញដូរ ដោយខុសច្បាប់ នូវ សារធាតុញៀន តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន និង ត្រូវបានចាប់ និង ឃុំខ្លួន នៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២០៕ ដោយ: រស្មី អាកាស
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
