ព័ត៌មានអន្តរជាតិ

ក្រុមអ្នកវិភាគអ៊ីរ៉ង់ ថា សហរដ្ឋអាមេរិក គ្មានសមត្ថភាពដឹកនាំ កិច្ចប្រជុំកំពូលស្តីពី លទ្ធិប្រជាធិបតេយ្យ នោះទេ

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ថា នៅមុនកិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់ និងអ្នកវិភាគបានចោទសួរពីសមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុង “ការព្យាយាមដឹកនាំលទ្ធិប្រជាធិបតេយ្យ” ខណៈដែលសកម្មភាពរបស់សហរដ្ឋអាមេរិក ជាច្រើនគឺផ្ទុយទៅនឹងនេះ ។

សព្វថ្ងៃនេះ ទោះបីជាសហរដ្ឋអាមេរិក បានអះអាងដើម្បីបង្ហាញពី “លទ្ធិប្រជាធិបតេយ្យខ្ពស់នៅក្នុងពិភពលោកក៏ដោយ ប៉ុន្តែមាន “ការយល់ដឹងកាន់តែច្រើនអំពីការពិត” នៅក្នុងប្រទេសក្នុងចំណោមប្រជាជននៃពិភពលោក និងសូម្បីតែនៅក្នុងសហរដ្ឋអាមេរិក ក៏ដោយ កាសែត Tehran Times បានរាយការណ៍នៅក្នុងការបោះពុម្ពផ្សាយកាលពីថ្ងៃចន្ទ ។

សារព័ត៌មាននេះបានដាក់ថា លទ្ធិប្រជាធិបតេយ្យដែលកំណត់ដោយសហរដ្ឋអាមេរិក មានចំណុចខ្វះខាតនៅក្នុងវិធីរបស់ខ្លួនក្នុងការជ្រើសរើសតំណាងសម្រាប់សភាសហរដ្ឋអាមេរិក ដោយបានឲ្យដឹងទៀតថា អ្នកដែលមានសមត្ថភាពក្នុងការ “បង្កើតយុទ្ធនាការផ្សាយពាណិជ្ជកម្ម” ត្រូវបានជ្រើសរើស ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងនាមជា “ផ្នែកមួយនៃពិការភាព និងកង្វះនៃលទ្ធិប្រជាធិបតេយ្យអាមេរិក” ប្រព័ន្ធ “ការរួមផ្សំគ្នា” នៅសហរដ្ឋអាមេរិក ផ្តល់ប្រាក់ និងធនធានហិរញ្ញវត្ថុសម្រាប់សមាជិកសភាអាមេរិក ប៉ុន្តែផលប្រយោជន៍របស់ប្រទេសនេះ “មិនត្រូវបានយកមកពិចារណានោះទេ” កាសែត Tehran Times បានរាយការណ៍យ៉ាងដូច្នេះ ។

ជាអន្តរជាតិ តាមរយៈសកម្មភាពរបស់ខ្លួននៅឯមជ្ឈិមបូព៌ា សហរដ្ឋអាមេរិក បានបង្ហាញថា ខ្លួនមិនខ្វល់ពីលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសដទៃឡើយ ហើយខ្លួនគ្រាន់តែជឿជាក់លើលទ្ធិប្រជាធិបតេយ្យដែល “ជិតស្និទ្ធនឹងឧត្តមគតិ និងស្តង់ដាររបស់ខ្លួនតែប៉ុណ្ណោះ” ឬ “អនុលោមតាមនយោបាយរបស់ខ្លួន។ និងផលប្រយោជន៍អន្តរជាតិ” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×