ព័ត៌មានអន្តរជាតិ

ហាវ៉ៃប្រកាសអាសន្ន ខណៈព្យុះរដូវរងាបន្តវាយប្រហារ យ៉ាងខ្លាំងក្លា

បរទេស៖អភិបាលកោះហាវ៉ៃលោក David Ige កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងមក បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នខណៈដែល ព្យុះរដូវរងាខ្លាំងៗបានបន្តវាយប្រហារនិងបានធ្វើឲ្យកំពស់ទឹកភ្លៀងបានឡើង ទៅដល់៣០សង់ទីម៉ែត្រផងនៅផ្នែកខ្លះនៅកោះព្រមទាំង រំពឹងទុកថានឹងនៅតែបន្តកើនឡើងថែមទៀត។

ការសម្រេចចិត្តប្រកាសអាសន្ននេះ មានន័យថារដ្ឋហាវ៉ៃនឹងអាចប្រើប្រាស់កញ្ចប់ថវិកាបន្ទាន់ ដែលរដ្ឋាភិបាលអាមេរិកប្រើប្រាស់សម្រាប់កិច្ចការងារ ជំនួយដល់តំបន់រងគ្រោះដោយសារការតែវាយប្រហារពីទឹកជំនន់និងទឹកភ្លៀង។

ផ្ទាំងពាណិជ្ជកម្ម

លោក Ige បានបន្តដែរថាមកដល់ពេលនេះព្យុះ Kona low ដែលជាព្យុះប្រចាំឆ្នាំរបស់កោះបានធ្វើឲ្យមានទឹកជំនន់ទៅលើតំបន់ខ្លះនៃកោះព្រមទាំង កាត់ផ្តាច់អគ្គិសនីផងដែរនៅនឹងទីក្រុង Honolulu ដែលជារដ្ឋធានីរបស់កោះហាវ៉ៃ៕ ប្រែសម្រួល៖ស៊ុនលី

To Top
×