បរទេស៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss នៅថ្ងៃពុធនេះ បានជំរុញប្រទេសអ៊ីរ៉ង់ ឲ្យចុះហត្ថលេខាកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ដោយនិយាយថា វាជាឱកាសចុងក្រោយដើម្បីធ្វើវា ត្រឹមតែមួយថ្ងៃនៅមុនកិច្ចពិភាក្សាគ្នា ដែលគេរំពឹងថានឹងបន្តធ្វើ។
លោកស្រីបាននិយាយប្រាប់វិទ្យាស្ថាន Chatham House យ៉ាងដូច្នេះថា “នេះពិតជាឱកាសចុងក្រោយ សម្រាប់ប្រទេសអ៊ីរ៉ង់ ក្នុងការចុះហត្ថលេខា ហើយខ្ញុំជំរុញយ៉ាងខ្លាំងក្លា ឲ្យពួកគេធ្វើរឿងនោះ ព្រោះតែយើងប្តេជ្ញាធ្វើការងារ ជាមួយសម្ពន្ធមិត្តរបស់យើង ទប់ស្កាត់អ៊ីរ៉ង់មិនឲ្យសម្រេច បានអាវុធនុយក្លេអ៊ែ”។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា លោកស្រីបាននិយាយបន្តទៀតថា “ដូច្នេះពួកគេពិតជាចាំបាច់ត្រូវ តែចុះហត្ថលេខាលើកិច្ចព្រមព្រៀង JCPOA វាស្ថិតនៅក្នុងប្រយោជន៍របស់ពួកគេ ដើម្បីធ្វើដូច្នោះ” ៕
ប្រែសម្រួល៖ ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
