ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថាកិច្ចព្រមព្រៀងអាចធ្វើទៅបាន នៅក្នុងកិច្ចចរចានុយក្លេអ៊ែរ ប្រសិនបើមូលដ្ឋានត្រូវបានរៀបចំ

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា ប្រធានអ្នកចរចានុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់លោក Ali Bagheri Kani បានលើកឡើងថា កិច្ចព្រមព្រៀងមួយ គឺស្ថិតនៅក្នុងការឈានដល់ក្នុងកិច្ចពិភាក្សាដែលកំពុងដំណើរការលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ដែលបានផ្តល់ថា មូលដ្ឋានចាំបាច់ត្រូវបានរៀបចំ។

លោក Bagheri Kani បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ថា “កិច្ចប្រជុំនៃគណៈកម្មការចម្រុះនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានប្រារព្ធឡើង ហើយភាគីជាច្រើនរួមទាំងអ៊ីរ៉ង់បានបង្ហាញពីទស្សនៈរបស់ពួកគេលើដំណើរនៃកិច្ចចរចានាពេលអនាគត” ។

នៅព្រឹកថ្ងៃដដែល ការចរចារថ្មីរវាងអ៊ីរ៉ង់ និងភាគីដែលនៅសេសសល់ផ្សេងទៀតនៃកិច្ចព្រមព្រៀង ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ផែនការសកម្មភាពទូលំទូលាយរួម (JCPOA) បានបន្តស្វែងរកយន្តការសម្រាប់ការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

លោក Bagheri Kani បានលើកឡើងថា ក្នុងអំឡុងកិច្ចប្រជុំនោះ អ៊ីរ៉ង់បានសង្កត់ធ្ងន់ថា ខ្លួននឹងបន្តផ្លូវនៃកិច្ចសន្ទនា ដោយផ្អែកលើគោលជំហរ និងទស្សនៈរបស់ខ្លួន ដែលខ្លួនបាននិយាយរួចមកហើយ ហើយខ្លួនមានឆន្ទៈដ៏មុតមាំក្នុងរឿងនេះ។

នៅពេលសួរថាតើអ៊ីរ៉ង់បានទទួលចម្លើយ “សមហេតុផល ” ចំពោះសំណើរបស់ខ្លួន ដែលបានដាក់ចេញកាលពីសប្តាហ៍មុនឬអត់នោះ លោកបានលើកឡើងថា បញ្ហានេះគួរតែត្រូវបានតាមដាននៅក្នុងកិច្ចប្រជុំក្រុមការងារនៅថ្ងៃបន្ទាប់។

អ្នកការទូតអ៊ីរ៉ង់បានកត់សម្គាល់ថា “ការពិតដែលថាភាគីនានាមានឆន្ទៈយ៉ាងមុតមាំក្នុងការបន្តការចរចាបង្ហាញថាភាគីផ្សេងគ្នាចង់ខិតជិតគ្នាទៅវិញទៅមក”៕


ដោយ ឈូក បូរ៉ា

To Top