ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចំអកថា អាមេរិកចង់បានសម្ព័ន្ធមិត្ត ប្រឆាំងនឹងសត្រូវ ទើបរៀបចំប្រជុំកំពូល ដើម្បីលទ្ធិប្រជាធិបតេយ្យឡើង

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន ស្វែងរកការបង្កើត សម្ព័ន្ធភាពទូលំទូលាយនៃ “មិត្តប្រឆាំងនឹងសត្រូវ” ដោយផ្សព្វផ្សាយអ្វីដែលគេហៅថា “កិច្ចប្រជុំកំពូល ដើម្បីលទ្ធិប្រជាធិបតេយ្យ” ។

អ្នកនាំពាក្យរបស់ក្រសួងលោកស្រី Maria Zakharova បានប្រាប់សន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍ថា “លទ្ធិប្រជាធិបតេយ្យនៅក្នុង បរិបទនៃកិច្ចប្រជុំកំពូលនេះ គឺត្រូវបានប្រើប្រាស់គ្រាន់ តែជាពាក្យកូដប៉ុណ្ណោះ”។

លោកស្រីបានលើកឡើងថា សហរដ្ឋអាមេរិកកំពុងបំផ្លាញ សណ្តាប់ធ្នាប់ពិភពលោក ដែលមានឫសគល់នៅក្នុងច្បាប់អន្តរជាតិ ហើយកំពុងទាញយក ផលប្រយោជន៍ពីស្ថានភាពវឹកវរ ដែលខ្លួនបានបង្កើតដោយការ ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល ឬ “ល្បែងថ្មី” ដែលទីក្រុងវ៉ាស៊ីនតោនព្យាយាម ចូលរួមឱ្យបានច្រើនតាម ដែលអាចធ្វើទៅបាន នឹងបម្រើផលប្រយោជន៍របស់ខ្លួន។

អ្នកស្រីបានចង្អុលបង្ហាញថា “នេះគឺជារឿងសោកសៅ។ នេះគឺជាបន្ទាត់បែងចែកថ្មី ដែលជាប្រភេទថ្មីនៃការបែងចែក” លោកស្រីបានចង្អុលបង្ហាញថា សហរដ្ឋអាមេរិកបានបរាជ័យ ជាអកុសលក្នុងការរៀនពី កំហុសអតីតកាលរបស់ខ្លួន” ៕

ដោយ ឈូក បូរ៉ា

To Top