តូក្យូ៖ មេដឹកនាំពិភពលោករាប់សិបនាក់ បានប្រមូលផ្តុំគ្នានៅពីក្រោយ ការអំពាវនាវរបស់សហរដ្ឋអាមេរិក ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សខណៈ ដែលប្រធានាធិបតីលោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍បានរៀបចំ កិច្ចប្រជុំកំពូលនិម្មិត ដើម្បីប្រឆាំងនឹងបញ្ហាប្រឈម ដែលបង្កឡើងដោយអំណាចផ្តាច់ការ ដែលឃើញនៅក្នុងប្រទេស ដូចជាប្រទេសចិន។
នៅលើ yardstick ឬខ្សែបន្ទាត់របស់សហរដ្ឋអាមេរិក “កិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ” ដែលប្រមូលផ្តុំប្រទេស និងតំបន់ប្រហែល ១០០ សម្រាប់រយៈពេលពីរថ្ងៃ រហូតដល់ថ្ងៃសុក្រនេះ បានបន្ថែមភាពតានតឹង រវាងសហរដ្ឋអាមេរិក និងចិន ដោយទីក្រុងប៉េកាំង បានរិះគន់ថា វាជាព្រឹត្តិការណ៍បែកបាក់ ដែលដាក់ស្លាកពាក់កណ្តាល នៃបណ្តាប្រទេសនៅលើពិភពលោកថា ជាប្រទេសមិនប្រជាធិបតេយ្យ។
កោះតៃវ៉ាន់ ដែលជាកោះប្រជាធិបតេយ្យ គ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងអះអាងថា ជាទឹកដីរបស់ខ្លួន គឺស្ថិតក្នុងចំណោមអ្នកអញ្ជើញ ខណៈដែលចិន និងរុស្ស៊ី មិនមានការអញ្ជើញនោះទេ។ ក្នុងចំណោមសម្ព័ន្ធមិត្ត និងដៃគូរបស់អាមេរិក ក្នុងតំបន់អាស៊ី ប្រទេសដូចជា ជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីន បានចូលរួម ប៉ុន្តែថៃ និងសិង្ហបុរីមិនចូលរួមនោះទេ។
ដោយព្រមានថាអ្នកកាន់អំណាច ស្វះស្វែងស្វែងរកការពង្រីកឥទ្ធិពល របស់ពួកគេជុំវិញពិភពលោក និងបង្ហាញអំពីភាពត្រឹមត្រូវ នៃគោលនយោបាយគាបសង្កត់ របស់ពួកគេថាមានប្រសិទ្ធភាព ជាងអភិបាលកិច្ចតាមបែប ប្រជាធិបតេយ្យក្នុងការដោះស្រាយ បញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះ លោក បៃដិន បានលើកឡើងថា ពិភពលោកឥឡូវនេះកំពុងឈរនៅ “ចំណុចបញ្ឆេះ” នៅក្នុងប្រវត្តិសាស្ត្រ។
លោកថ្លែងនៅដើមកិច្ចប្រជុំឲ្យដឹងថា “តើយើងនឹងអនុញ្ញាតឱ្យ ការថយក្រោយនៃសិទ្ធិ និងលទ្ធិប្រជាធិបតេយ្យ បន្តដោយមិនមានការត្រួតពិនិត្យឬ? នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ រដ្ឋបាលលោក បៃដិន បានប្តេជ្ញាផ្តល់ប្រាក់រហូតដល់ ៤២៤,៤លានដុល្លារសម្រាប់ “ការបន្តប្រជាធិបតេយ្យ” ដែលនឹងរួមបញ្ចូលកិច្ចខិតខំប្រឹងប្រែង ដើម្បីគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ការពារការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅទូទាំងពិភពលោក និងធ្វើការជាមួយប្រទេសផ្សេងទៀត ឆ្ពោះទៅរកការប្រើប្រាស់ការ ត្រួតពិនិត្យការនាំចេញ ដើម្បីធានាថាបច្ចេកវិទ្យា មិនមានការការរំលោភសិទ្ធិមនុស្ស។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបានឲ្យដឹងថា សហរដ្ឋអាមេរិក និងប្រទេសដែលមានគំនិតដូចគ្នាមួយក្រុម ត្រូវបានគេរំពឹងថា នឹងធ្វើការលើគំនិតផ្តួចផ្តើម ត្រួតពិនិត្យការនាំចេញដោយបង្កើត “ក្រមសីលធម៌” ជាលើកដំបូងអំពីរបៀប គ្រប់គ្រងអាជ្ញាប័ណ្ណរបស់ ពួកគេឱ្យកាន់តែប្រសើរឡើង ដើម្បីជៀសវាងការប្រើប្រាស់ បច្ចេកវិទ្យាដ៏អាក្រក់ និងបន្ទាប់មកស្វែងរកប្រទេសជាច្រើនទៀត ដែលមានគំនិតដូចគ្នា។
រដ្ឋបាលក៏បានឲ្យដឹងផងដែរថា ក្រសួងការបរទេសនឹងផ្តល់ថវិកាចំនួន ៤លានដុល្លារ ដើម្បីបង្កើតមូលនិធិពហុភាគី ដើម្បីប្រឆាំងនឹង “ការចាប់ពិរុទ្ធភាពផ្តាច់ការ” នៃបណ្ដាញអ៊ីនធឺណិត និងអញ្ជើញដៃគូ ដែលមានគំនិតដូចគ្នា ដើម្បីចូលរួមចំណែករួមគ្នា ៕
ដោយ ឈូក បូរ៉ា