ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី កម្រិត៥,៦រ៉ិចទ័រ វាយប្រហារភាគខាងកើតឥណ្ឌូនេស៊ី តែមិនមានសញ្ញា បញ្ជាក់ពីរលក យក្សស៊ូណាមិ កើតឡើងនោះទេ

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ថា ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូមិសាស្ត្រ បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥,៦រ៉ិចទ័រ អង្រួននៅខេត្ត Maluku ភាគខាងកើត នៃប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃសៅរ៍ ។

ទីភ្នាក់ងារខាងលើ បានបញ្ជាក់ថា គ្រោះរញ្ជួយដីបានកើតឡើងនៅវេលាម៉ោង ២២និង២៩នាទី ម៉ោងនៅហ្សាការតា ត្រូវនឹងម៉ោង១៥និង២៩នាទីម៉ោងសកល ជាមួយនឹងចំណុចកណ្តាល នៃគ្រោះរញ្ជួយដី ស្ថិតនៅចម្ងាយ១៦៣គីឡូម៉ែត្រ នៃភាគឦសានស្រុក Maluku Barat Daya និងមានជម្រៅ១០គីឡូម៉ែត្រ ស្ថិតនៅក្រោមបាតសមុទ្រ ។

បើយោងតាមទីភ្នាក់ងារ ដដែលនេះបញ្ជាក់ថា គ្រោះរញ្ជួយដីមិនបានបង្កឲ្យ មានរលកយក្សស៊ូណាមិ កើតឡើងនោះទេ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top