ព័ត៌មានអន្តរជាតិ

ធនាគារពិភពលោក ផ្តល់កម្ចី ៦០០លានដុល្លារ សម្រាប់ហ្វីលីពីន ស្ដារសេដ្ឋកិច្ចឡើងវិញ

បរទេស៖ ធនាគារពិភពលោក កាលពីថ្ងៃសៅរ៍ បានឈានទៅដល់ការចុះកិច្ចព្រមព្រៀង យល់ព្រមលើកការផ្តល់កំចី ដែលមានទំហំទឹកប្រាក់ ប្រមាណជា៦០០លានដុល្លារ ទៅឲ្យប្រទេសហ្វីលីពីន ដើម្បីជួយស្តារ សេដ្ឋកិច្ចឡើងវិញ។

ធនាគារពិភពលោក World Bank បាននិយាយថាកំចីនេះ នឹងយកទៅជួយគាំទ្រ ដល់រដ្ឋាភិបាលជាមួយ នឹងកំណែទំរង់ដែល កំពុងដំណើរការស្រាប់ ដែលជួយអាចលើកកំពស់ ទៅដល់វិស័យឯកជនផង កាត់បន្ថយនៃតម្លៃថ្លៃដើម អាជីវកម្មផង និងពង្រីកវិសាល ភាពនៃសេវាកម្មលើវិស័យ វិនិយោគ ព្រមទាំងបច្ចេកវិទ្យា ចែករំលែកព័ត៌មាន។

យោងតាមការបញ្ជាក់ របស់លោក Ndiame Diop ដែលជាប្រធានគ្រប់គ្រងធនាគារ ពិភពលោកប្រចាំប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងថៃ បានបញ្ជាក់ថាកំណែទំរង់ទាំងនោះ នឹងមានសារៈសំខាន់បំផុត ក្នុងការដោះស្រាយបានភ្លាមៗ ទាំងឧបសគ្គ រយៈពេលវែងនិងក៏ដូចជា ត្រួសត្រាយផ្លូវធ្វើយ៉ាងណា ឲ្យសេដ្ឋកិច្ចអាចដំណើរការវិញ បានល្អប្រសើរ៕

ប្រែសម្រួល៖ស៊ុនលី

To Top