ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ បញ្ជាក់ថា រកឃើញអ្នកឆ្លង វីរុសបំប្លែងខ្លួនថ្មី Omicron ជាលើកដំបូង

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ថា កោះតៃវ៉ាន់បានបញ្ជាក់ កាលពីថ្ងៃសៅរ៍នេះ ករណីដំបូងរបស់ខ្លួន នៃមេរោគបំប្លែងខ្លួនថ្មី Omicron ត្រូវបានរកឃើញ នៅក្នុងមនុស្ស៣នាក់ ដែលបានមកពីបរទេស ។

មជ្ឈមណ្ឌលបញ្ជា ការរាតត្បាតកណ្តាល របស់កោះនេះ បានឲ្យដឹងថា ការឆ្លងត្រូវបានរកឃើញ នៅក្នុងអ្នកដំណើរ ដែលមកពីប្រទេសអង់គ្លេស ប្រទេសអាហ្វ្រិកខាងត្បូង ក្រុង Eswatini និងសហរដ្ឋអាមេរិក ។

អ្នកដែលចូលមកទឹកដី កោះតៃវ៉ាន់ ទាំងអស់ ពួកគេត្រូវបានធ្វើតេស្ត នៅពេលមកដល់ ហើយត្រូវដាក់ឱ្យនៅដាច់ពីគេ ក្នុងរយៈពេល២សប្តាហ៍រួចហើយដែរ ។

ប្រភពព័ត៌មានមិនបានរាយការណ៍លម្អិតថា ករណីឆ្លងវីរុសថ្មីនេះ អាចមានអ្នកពាក់ព័ន្ធនឹង ករណីឆ្លងប៉ុន្មាននាក់ទៀតនោះ ទេ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top