ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេសចិន អំពាវនាវឲ្យមានដំណើរការឡើងវិញ នៃកិច្ចពិភាក្សារបស់អន្តរជាតិ ចំពោះមុខបញ្ហា ស៊ូដង់

បរទេស៖ ប្រេសិតពិសេសចិន មួយរូប កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានធ្វើការអំពាវនាវ ឲ្យមានការបន្តដំណើរការឡើងវិញ នៃជំនួយហិរញ្ញវត្ថុ ព្រមទាំងសេដ្ឋកិច្ចផងដែរ ពីសំណាក់អន្តរជាតិ ចំពោះបញ្ហានៅប្រទេសស៊ូដង់ ខណៈដែលការវិវត្តនយោបាយ ក្នុងប្រទេស កំពុងត្រឡប់ទៅរក ភាពប្រក្រតីឡើងវិញ។

លោក Dai Bing អនុប្រធានអចិន្ត្រៃយ៍ តំណាងនៅអង្គការសហប្រជាជាតិ បានបញ្ជាក់ថាមកដល់ពេលនេះ ស្ថានភាពនយោបាយ នៅស៊ូដង់ កំពុងបន្តដំណើរការបានល្អ ប្រសើរបន្ទាប់ពីការចុះហត្ថលេខាមួយ កាលពីថ្ងៃទី២១ ខែវិច្ឆិកា កន្លងមក ដែលដើម្បីដោះស្រាយបញ្ហា រវាងក្រុមស៊ីវិល និងយោធា។

លោកបន្តថាចិន បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអភិវឌ្ឍមួយនេះ ដែលវាកំពុងបានអនុវត្តយ៉ាងពេញលេញ ទៅលើគ្រប់ភាគី ដែលផ្តោតសំខាន់ ទៅលើអត្ថប្រយោជន៍ សម្រាប់ប្រទេសទាំងមូល និងពលរដ្ឋរបស់ខ្លួន។

ប្រទេសចិន ក៏បានធ្វើការស្នើសុំ គ្រប់ភាគីផងដែរ ក្នុងការបន្តអនុវត្តកិច្ចព្រមព្រៀងនយោបាយ ដើម្បីធានាឲ្យបាននូវស្ថានភាពនយោបាយ ជាស្ថេរភាព ក្នុងអំឡុងពេលនេះ ហើយគ្រប់ ភាគីគួរតែធ្វើការទាមទារ របស់ពួកគេ ផ្អែកទៅលើកិច្ចការងារ របស់រដ្ឋធម្មនុញ្ញនិងប្រកបដោយ ការគោរពច្បាប់ ក្នុងប្រទេស៕

ប្រែសម្រួល៖ស៊ុនលី

To Top