ព័ត៌មានអន្តរជាតិ

គំនិតថ្មី នៅក្នុងប្រយោគ បុរាណចិន

谋度于义者必得,事因于民者必成
គិតពិចារណាពីការធ្វើរឿងមួយ ដោយផ្អែកលើសច្ចធម៌ នឹងទទួលបានផល ចាត់ចែងការងារពឹងលើ ប្រជាជនមុខជាជោគជ័យ

ជំរាបសួរប្រិយមិត្ត កម្មវិធីគំនិតថ្មីនៅក្នុង ប្រយោគបុរាណចិនពេលនេះ ជាឃ្លាបុរាណនិពន្ធឡើង នៅមុនគ្រិស្តសករាជ ដែលដកស្រង់ពីសៀវភៅ «晏子春秋» អានតាមភាសាចិនកុកងឺគឺ
谋度于义者必得,事因于民者必成
móu dù yú yì zhě bì dé ,shì yīn yú mín zhě bì chéng

មានន័យថា៖ គិតពិចារណាពីការធ្វើរឿងមួយ ដោយផ្អែកលើសច្ចធម៌ នឹងទទួលបានផល ចាត់ចែងការងារពឹងលើ ប្រជាជនមុខជាជោគជ័យ។

ប្រវត្តិសាស្ត្រអភិវឌ្ឍន៍នៃទំនាក់ទំនង រវាងចិននិងអាស៊ានក៏បាន បញ្ជាក់ពីឃ្លាបុរាណចិននេះផងដែរ។ ឆ្នាំ២០២១ ប្រទេសចិននិងអាស៊ាន បានបង្កើតទំនាក់ទំនងសន្ទនាគម្រប់ ៣០ឆ្នាំ ថ្លែងក្នុងឱកាសកិច្ចប្រជុំកំពូល ដើម្បីរំលឹកខួបអនុស្សាវរីយ៍ លោក Xi Jinping ប្រធានរដ្ឋចិនបានប្រើឃ្លា បុរាណចិននេះដើម្បីគូសបញ្ជាក់ថា សូមយើងតម្កល់ទុកបំណងប្រជាជនយើងដែលចង់ទទួលបាន ជីវភាពល្អបវរក្នុងចិត្ត ចាប់ដៃគ្នាឈានទៅមុខ បន្តធ្វើកិច្ចខិតខំតស៊ូ ដើម្បីកសាងសហគមន៍ រួមវាសនាចិន-អាស៊ានកាន់តែជិតស្នទ្ធ ដើម្បីរួមគ្នាបង្កើតតំបន់ និងពិភពលោកដែល កាន់តែរុងរឿងនិងល្អបវរ!

សូមបញ្ជាក់ថា រយៈពេល ៣០ ឆ្នាំកន្លងមកនេះ ចិននិងអាស៊ានបានផ្តួចផ្តើមគោលការណ៍ ៥ ខនៃការរួមរស់នៅដោយសន្តិសហវិជ្ជមាននិង “ស្មារតីក្រុងប៉ានដុង” បានបង្កើតតំបន់ពាណិជ្ជកម្មសេរី រួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ រួមគ្នាជំរុញការចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងទំនាក់ទំនង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់» ក៏ដូចជាបានរួមគ្នាឆ្លើយតប នឹងបញ្ហាប្រឈមធំៗដូចជា វិបត្តិហិរញ្ញវត្ថុអាស៊ី វិបត្តិហិរញ្ញវត្ថុអន្តរជាតិ សភាពការណ៍រាលដាលជំងឺកូវីដ១៩ជាដើម ប្រទេសចិន និងបណ្តាប្រទេសអាស៊ានបានគោរពគ្នា ជួយគ្នា គាំទ្រគ្នាជាប់រហូត បានប្រកាន់ខ្ជាប់ភាពបរិយាប័ន្ន និងសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក បានធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ការអភិវឌ្ឍក្នុងតំបន់តែល្អប្រសើរ ផលប្រយោជន៍របស់ប្រជាជន ក្នុងតំបន់ក៏កាន់តែប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ គុណតម្លៃអាស៊ីត្រូវបានផ្សព្វផ្សាយដោយឥតឈប់ឈរ គំនិតសហគមន៍រួមវាសនាក៏កាន់តែរឹងមាំ។ ការពិតជាក់ស្តែងបានបញ្ជាក់ ដោយពេញលេញថា កិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ានជាជម្រើស ប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវ គួរប្រកាន់ខ្ជាប់ឱ្យបានយូរ និងបន្តជំរុញឱ្យអភិវឌ្ឍ រីកចម្រើនថែមទៀត។

គិតពិចារណាពីការធ្វើរឿងមួយ ដោយផ្អែកលើសច្ចធម៌នឹងទទួលបានផល ចាត់ចែងការងារពឹងលើ ប្រជាជនមុខជាជោគជ័យ។ ចិននិងអាស៊ានជាមហាគ្រួសារ និងសហគមន៍រួមវាសនា។ យើងគួរប្រមូលផ្តុំកម្លាំងនៃ សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែខ្លាំងឡើង ដើម្បីរួមចំណែកកាន់តែធំដល់ ការរីកចម្រើននៃបុព្វហេតុមនុស្សជាតិ ៕

To Top