បរទេស៖ កប៉ាល់ដឹកទំនិញពីរគ្រឿងបានបុកគ្នានៅសមុទ្របាល់ទិករវាងទីប្រជុំជន Ystad ភាគខាងត្បូងប្រទេសស៊ុយអែត និងកោះ Bornholm របស់ប្រទេសដាណឺម៉ាក។ បើយោងតាមរដ្ឋបាលដែនសមុទ្រស៊ុយអែត គឺកប៉ាល់មួយគ្រឿងក្នុងចំណោមកប៉ាល់ទាំងពីរ គឺមិនបានលិចនោះទេ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Jonas Franzen អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងនៅរដ្ឋបាលដែនសមុទ្រស៊ុយអែត បានប្រាប់ទូរទស្សន៍ជាតិ SVT ថា “យើងមិនដឹងច្បាស់ថាវាហេតុការណ៍បុកគ្នានោះ កើតឡើងដោយរបៀបណា” ។
ប្រតិបត្តិការជួយសង្គ្រោះដ៏សំខាន់មួយកំពុងដំណើរការ ដោយមានទូកជួយសង្គ្រោះយ៉ាងហោចណាស់ ១០គ្រឿងមកពីប្រទេសដាណឺម៉ាក និងស៊ុយអែត កំពុងធ្វើការនៅកន្លែងកើតហេតុ។ ឧទ្ធម្ភាគចក្រជាច្រើនគ្រឿងក៏កំពុងប្រតិបត្តិការស្វែងរកនៅតំបន់នោះដែរ។
លោក Jonas Franzen បានប្រាប់ទូរទស្សន៍ជាតិ SVT ថា “ទូកជួយសង្គ្រោះបានឮសំឡេងស្រែកនៅក្នុងទឹក ហើយបញ្ហាអាទិភាពគឺជួយសង្គ្រោះជីវិត” ។ ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់រកឃើញមនុស្ស ឬសាកសពនៅឡើយទេ៕ប្រែសម្រួលៈ ណៃ តុលា