ព័ត៌មានអន្តរជាតិ

ពលរដ្ឋអាមេរិកម្នាក់ ក្នុងចំណោម ១០០នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩

វ៉ាស៊ីនតោន​ ៖ យោងតាមទិន្នន័យចុងក្រោយ របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ របស់សហរដ្ឋអាមេរិក (CDC) បានឱ្យដឹងថា ប្រហែលម្នាក់ ក្នុងចំណោម ១០០នាក់ ដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើង ទៅបានស្លាប់ដោយសារជំងឺកូវីដ-១៩ ។

មនុស្សសរុបចំនួន ៥៩០,០៨៩នាក់ ដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ បានស្លាប់ដោយសារ ជំងឺកូវីដ-១៩ ចាប់តាំងពីការចាប់ផ្តើម នៃជំងឺរាតត្បាតរាតត្បាត ក្នុងចំណោមបុគ្គល ចំនួន ៥៤,១លាននាក់នៅ ក្នុងប្រជាជនអាយុនេះ នេះបើយោងតាមតួលេខ ការិយាល័យជំរឿន របស់សហរដ្ឋអាមេរិក។

គិតត្រឹមថ្ងៃទី០៨ ខែធ្នូ មនុស្សចាស់សរុប ១៧៨,៩១២នាក់ដែលមានអាយុចន្លោះពី ៦៥ ទៅ ៧៤ឆ្នាំបានស្លាប់ដោយសារជំងឺកូវីដ-១៩។ ក្រុមអាយុ ៧៥-៨៤ ការស្លាប់ចំនួន ២០៣,៤២២នាក់ ខណៈក្រុមអាយុ ៨៥ឆ្នាំឡើងការស្លាប់មានចំនួន ២០៧,៧៥៥នាក់ ។

កាសែត New York Times បានរាយការណ៍ថា សម្រាប់មនុស្សដែលមានអាយុក្រោម ៦៥ឆ្នាំ ប្រហែល ១ នាក់ក្នុងចំណោមប្រជាជនអាមេរិកប្រហែល ១៤០០នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ ។

ប្រជាជនអាមេរិកវ័យចំណាស់ បានទទួលរងច្រើនជាង ក្រុមអាយុផ្សេងទៀតពីជំងឺរាតត្បាត។ ពួកគេ ត្រូវបានគេដឹងថា ងាយរងគ្រោះ ចំពោះករណី ធ្ងន់ធ្ងរ និងការស្លាប់ ។

សហរដ្ឋ អាមេរិក កំពុងត្រៀមខ្លួន សម្រាប់ការកើនឡើង ក្នុងរដូវរងា ដែលជំរុញ ដោយប្រភេទ Delta និង Omicron ។ ករណីជំងឺកូវីដ-១៩ បានកើនឡើង ប្រហែល ៤៥ភាគរយកាលពីខែមុន ។ ការគម្រាមកំហែងថ្មីនេះបានធ្វើឱ្យមានភាពតានតឹងជាពិសេស សម្រាប់មនុស្សវ័យចំណាស់៕

ដោយ ឈូក បូរ៉ា

To Top