បរទេស៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា យ៉ាងហោចណាស់មានអ្នកជំងឺ ដោយមេរោគថ្មីអូមីក្រុង បានបាត់បង់ជីវិត នៅក្នុងប្រទេសអង់គ្លេស និងត្រូវបានគេដឹងថា ជាមនុស្សដំបូងគេបំផុត ដែលបានស្លាប់ដោយសារ មេរោគថ្មីមួយនេះ។
សេចក្តីប្រកាសដែល ត្រូវបានធ្វើឡើងដោយ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានបញ្ជាក់ទៀតថា មកដល់ពេលនេះអូមីក្រុង បានធ្វើឲ្យមនុស្សជាច្រើននាក់មកហើយ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យប៉ុន្តែទើបតែ មានអ្នកជំងឺដំបូងគេ ដែលបានបាត់បង់ជីវិតដោយសារវា។

កាលពីព្រឹកថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួងសុខាភិបាល អង់គ្លេសលោក Sajid Javid ក៏បានថ្លែងដែរថា បច្ចុប្បន្នមនុស្សដែលឆ្លង មេរោគអូមីក្រុងចំនួន ១០នាក់ ដែលកំពុងបន្តស្នាក់នៅ មន្ទីរពេទ្យក្នុងប្រទេស ហើយលោកបញ្ជាក់ថា នឹងអាចមានចំនួនអ្នកស្លាប់ ដោយសារអូមីក្រុង ជាបន្តបន្ទាប់ជាមិនខាន ៕
ប្រែសម្រួល៖ ស៊ុន លី
