ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល អញ្ជើញអធិកាបតីថ្មីអាល្លឺម៉ង់បំពេញទស្សនកិច្ច

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Naftali Bennett កាលពីថ្ងៃអង្គារម្សិលមិញនេះបានធ្វើការសន្ទនាគ្នាតាមរយៈទូរស័ព្ទជាមួយនឹងអធិកាបតីអាល្លឺម៉ង់ថ្មី
លោក Olaf Scholz និងព្រមទាំងបានអញ្ជើញលោកដើម្បីមកបំពេញទស្សនកិច្ចនៅប្រទេសអ៊ីស្រាអ៊ែលផងដែរ។

កិច្ចពិភាក្សាគ្នារបស់មេដឹកនាំទាំងពីរត្រូវបានធ្វើឡើងក្នុងរយៈពេល៥ថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកអធិកាបតី Scholz បានធ្វើសច្ចាប្រណិធានដើម្បីទទួលតំណែងថ្មីនេះហើយ
ក្នុងពេលដែលអ៊ីស្រាអ៊ែលកំពុងព្យាយាមបញ្ចុះបញ្ចូលមេដឹកនាំពិភពលោកដើម្បីបញ្ចប់កិច្ចពិភាក្សានុយក្លេអ៊ែរជាមួយនឹងអ៊ីរ៉ង់ផងដែរ។

នៅក្នុងសេចក្តីថ្លែងមួយដោយអ៊ីស្រាអ៊ែលបានបញ្ជាក់ថា៖លោក Bennett បានថ្លែងអំណគុណយ៉ាងខ្លាំងចំពោះលោកScholz ចំពោះការប្តេជ្ញាចិត្តរបស់លោកចំពោះអ៊ីស្រាអ៊ែល និងជាពិសេសបញ្ហាសន្តិសុខ។

មេដឹកនាំទាំងពីរក៏បានធ្វើការលើកសរសើរចំពោះទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរនាពេលកន្លងមកផងដែរហើយបានព្រមព្រៀងគ្នាចំពោះការបន្តកិច្ចសហប្រតិបត្តិការដែល មានផ្លែផ្កានិងក៏ដូចជាទៅលើប្រតិបត្តិការសេដ្ឋកិច្ចនិងសន្តិសុខផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top