ព័ត៌មានអន្តរជាតិ

គណបក្ស កុម្មុយនិស្តរុស្ស៊ី ផ្តល់រង្វាន់កិត្តិយស Lenin ដល់អគ្គលេខា គណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តវៀតណាម

ហាណូយ ៖ អគ្គលេខាគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក ង្វៀន ភូទ្រុង បានទទួលរង្វាន់កិត្តិយស Lenin ដោយបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី (KPRF) ក្នុងពិធីដែលធ្វើឡើង នៅទីក្រុងហាណូយ កាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា តាងនាមឱ្យគណៈកម្មាធិការ មជ្ឈិមសហព័ន្ធរុស្ស៊ី , អនុប្រធាន លោក Leonid Kalashnikov បានប្រគល់ជូនមេដឹកនាំវៀតណាម នូវរង្វាន់ដ៏ថ្លៃថ្លាបំផុតរបស់ KPRF និងអតីតបក្សកុម្មុយនិស្ត សហភាពសូវៀត ។

លោកបានអះអាងថា រង្វាន់នេះបង្ហាញពីការគោរព និងទទួលស្គាល់ការ រួមវិភាគទានដ៏លេចធ្លោ របស់អគ្គលេខាធិកាបក្ស លោក ង្វៀន ភូទ្រុង ដែលជាអ្នកនយោបាយដ៏ឆ្នើមម្នាក់ ដែលមានតម្លៃខ្ពស់ ក្នុងប្រទេសរុស្ស៊ី និងពិភពលោក ក៏ដូចជាការខិតខំប្រឹងប្រែង ឥតឈប់ឈរ របស់លោកក្នុងការពង្រឹង ទំនាក់ទំនងវៀតណាម-រុស្ស៊ី ៕
ប្រែសម្រួលៈ ណៃ តុលា

To Top