ព័ត៌មានអន្តរជាតិ

កងទ័ពអាកាសអាមេរិក ឈ្លបយកការណ៍តាម វិធីសាស្រ្តអេឡិចត្រូនិក លើទឹកដីទាំងមូល នៃប្រទេសបេឡារុស

បរទេស៖ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ជនចំណាកស្រុករាប់ពាន់នាក់ បាននិងកំពុងព្យាយាម ឆ្លងព្រំដែនប្រទេសបេឡារុស ហើយចូលទៅក្នុងសហភាពអឺរ៉ុប។ រដ្ឋាភិបាលទីក្រុងប្រ៊ុចសែល បានចោទប្រកាន់មេដឹកនាំបេឡារុស គឺលោក Alexander Lukashenko ថាមានចេតនាបើកព្រំដែន សម្រាប់ជនចំណាកស្រុកពី តំបន់វិបត្តិចូលសហភាពអឺរ៉ុប ដើម្បីបង្កឱ្យមានអស្ថិរភាព។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា អនុប្រធានក្រុមប្រឹក្សាសន្តិសុខបេឡារុស្ស ឧត្តមសេនីយ៍ទោ Vladimir Archakov បាននិយាយនៅព្រឹកថ្ងៃសៅរ៍ថា ផែនការរបស់កងកម្លាំង ទ័ពអាកាសអាមេរិកកំពុង ធ្វើការឈ្លបយកការណ៍តាម ប្រព័ន្ធអេឡិកត្រូនិកនៃតំបន់ ភាគខាងលិចនៃប្រទេសបេឡារុស និងការត្រួតពិនិត្យវិទ្យុអេឡិចត្រូនិច នៃប្រទេសទាំងមូល។

លោក Vladimir Archakov បាននិយាយនៅក្នុង បទសម្ភាសន៍ជាមួយទស្សនាវដ្តី Natsionalnaya Oborona ថា «អាំងតង់ស៊ីតេនៃជើងហោះហើរ ដែលធ្វើឡើងដោយស៊ើបការណ៍សម្ងាត់ និងអាកាសចរណ៍យុទ្ធសាស្ត្រ អាមេរិក បានកើនឡើងនៅក្នុង ដែនអាកាសរបស់ប្រទេសប៉ូឡូញ ជិតព្រំដែនរដ្ឋបេឡារុស្ស ដែលអនុញ្ញាតឱ្យធ្វើការ ឈ្លបយកការណ៍តាមអុបទិក-អេឡិចត្រុង នៃតំបន់ភាគខាងលិចរបស់យើង និងការឈ្លបយកការណ៍ តាមប្រព័ន្ធអេឡិចត្រូនិចនៃទឹកដី នៃប្រទេសទាំងអស់។

លោកបានដកស្រង់ទិន្នន័យ ដែលបង្ហាញពីកងទ័ពអាមេរិកចំនួន ៤ ០០០នាក់ នៅជិតព្រំដែនប៉ូឡូញ-បេឡារុស្ស។ កិច្ចព្រមព្រៀងថ្មីស្តីពីការពង្រីក កិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងប៉ូឡូញក្នុងវិស័យការពារជាតិ ដែលបានចុះហត្ថលេខា កាលពីខែសីហាឆ្នាំមុន អនុញ្ញាតឱ្យសហរដ្ឋអាមេរិក បង្កើនកងទ័ពរបស់ខ្លួនចំនួន ១ ០០០នាក់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធយោធា ដែលមានស្រាប់សម្រាប់ការ ដាក់ពង្រាយយោធាប្រហែល ២០ ០០០នាក់ ។ តួលេខនេះ បើយោងទៅតាម លោក Archakov គឺអាចប្រៀបធៀបទៅនឹង “កងទ័ពនៃប្រទេសទាំងមូល” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top