ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ថា ក្រុមអ្នកជួយសង្គ្រោះជនជាតិចិន បានខិតខំយ៉ាងខ្លាំងកាលពីថ្ងៃសុក្រ ដើម្បីស្វែងរកកម្មករចុងក្រោយដែលជាប់នៅក្រោមដីក្នុងអណ្តូងរ៉ែធ្យូងថ្មដែលលិចទឹក បន្ទាប់ពីបានទាញក្រុមដែលនៅរស់រានមានជីវិត ខណៈដែលអាជ្ញាធរបានប្តេជ្ញាបង្ក្រាបប្រតិបត្តិការខុសច្បាប់ដែលបានកើនឡើងជាការឆ្លើយតបទៅនឹងការកើនឡើងតម្លៃរ៉ែ ។
ក្រុមមនុស្ស២១នាក់ត្រូវបានជាប់គាំងនៅគ្រាដែលអណ្តូងរ៉ែ បានជន់លិចកាលពីល្ងាចថ្ងៃពុធនៅក្នុងទីក្រុង Xiaoyi ក្នុងខេត្ត Shanxi ដែលផលិតធ្យូងថ្ម ស្ថិតនៅភាគខាងជើងរបស់ប្រទេសចិន ដែលជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងសង្គ្រោះដ៏ធំមួយ។
អ្នកជួយសង្គ្រោះរាប់រយនាក់ត្រូវបានបញ្ជូនទៅកាន់អណ្តូងរ៉ែ ដែលជាកន្លែងដែលម៉ាស៊ីនបូមចំនួន៣គ្រឿងកំពុងបង្ហូរទឹកចេញ ។
ទូរទស្សន៍រដ្ឋ CCTV បានផ្សាយថា ច្រកចូលតូចចង្អៀត និងលាក់បាំងទៅកាន់អណ្តូងរ៉ែខុសច្បាប់បានរារាំងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ក៏ដូចជាកង្វះផែនទីទីតាំងត្រឹមត្រូវផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះបានគ្រប់គ្រងដើម្បីទាយយកអ្នករុករករ៉ែចំនួន២០នាក់ឡើងទៅលើផ្ទៃទឹកនៅពេលព្រឹកព្រលឹម ខណៈដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះអ្នកដែលនៅសល់ក្នុងនោះបានបន្តនៅឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា