Covid-19

អ្នកជំនាញ៖ ឥណ្ឌាអាចនឹងមានអ្នកឆ្លងកូវីដ១៩ រហូតដល់ ១,៤លានករណីក្នុងមួយថ្ងៃ ប្រសិនបើប្រហែស

បរទេស៖ វីរុសកូវីដ១៩បំលែងថ្មី ប្រភេទ Omicron គឺត្រូវបានគេរកឃើញប្រហែលតែ ១០១ ករណីប៉ុណ្ណោះ នៅក្នុងប្រទេសឥណ្ឌាឥឡូវនេះ ប៉ុន្តែវាមានសក្តានុពលក្នុង ការបំផ្លិចបំផ្លាញប្រទេសដែលមាន ប្រជាជនច្រើនជាងគេទីពីរ ដែលមិនធ្លាប់មានពីមុនមក។ នេះជាការព្រមានរបស់ ប្រធានក្រុមកិច្ចការពារ COVID-19 របស់រដ្ឋាភិបាលសហព័ន្ធលោក V. K. Paul នៅថ្ងៃសៅរ៍។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ដោយគិតគូរអំពីភាពមិនល្អនៅពេលខាងមុខ, លោក Paul បានអះអាងថា ប្រសិនបើមានការធ្វេសប្រហែស ពីការពារជំងឺកូវីដ១៩ នោះ ប្រទេសឥណ្ឌាអាចឃើញ ករណីឆ្លងថ្មីរហូតដល់ ១,៤ លានករណីក្នុងមួយថ្ងៃ។

ផ្ទាំងពាណិជ្ជកម្ម

ដោយប្រៀបធៀបស្ថានភាព នៅក្នុងប្រទេសឥណ្ឌា ទៅនឹងប្រទេសអង់គ្លេស និងបារាំង នៅពេលបច្ចុប្បន្ន ដែល Omicron កំពុងរីករាលដាលក្នុងល្បឿនដ៏លឿននោះ លោក Paul បានព្រមានថា សាធារណៈជននៃ ប្រទេសអាស៊ីខាងត្បូង គឺចាំបាច់ត្រូវបង្ហាញការអត់ធ្មត់ខ្លះ និងជៀសវាងការធ្វើដំណើរដែលមិនចាំបាច់ ជៀសវាងការធ្វើពិធីបុណ្យណូអែល និងចូលឆ្នាំសកល ហើយត្រូវពាក់ម៉ាស់ គ្រប់កាលៈទេសៈ ជាពិសេសពេលចេញទៅក្រៅ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top