បរទេស៖ក្រសួងពាណិជ្ជកម្មចិន នាពេលថ្មីៗនេះ បាននិយាយថា ខ្លួនប្រឆាំងដាច់ខាតចំពោះវិធានការ ធ្វើឡើងនៅក្នុងសហរដ្ឋអាមេរិក ដាក់បម្រាមវិនិយោគ និងការនាំចេញលើ ក្រុមហ៊ុនបច្ចេកវិទ្យាចិនចំនួន៨ និងអនុម័តច្បាប់ដែល នឹងហាមមិនឲ្យនាំចូលទំនិញ ពីតំបន់ស៊ីនជាំង ប្រទេសចិន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងពាណិជ្ជកម្មចិន តាមសេចក្តីរាយការណ៍ ក៏បាននិយាយផងដែរថា ប្រទេសចិននឹងចាត់វិធានការចាំបាច់នានា ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខជាតិរបស់ខ្លួន ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ ស្របច្បាប់របស់ក្រុមហ៊ុនទាំងនោះ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានដាក់ទណ្ឌកម្មពាណិជ្ជកម្ម លើវិទ្យាស្ថានស្រាវជ្រាវ និងអង្គភាពចិនចំនួន៣៤ ដែលពាក់ព័ន្ធនឹងខិតខំ កិច្ចប្រឹងប្រែងធ្វើការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាជីវសាស្ត្រ សម្រាប់កម្មវិធីយោធា និងការរំលោភបំពានសិទ្ធិមនុស្ស។
រដ្ឋមន្ត្រីពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Gina M. Raimondo បានមានប្រសាសន៍ប្រាប់ដូច្នេះថា “ការប្រើប្រាស់បែបវិទ្យាសាស្ត្រ លើបច្ចេកវិទ្យាជីវសាស្ត្រ និងការច្នៃបង្កើតឱសថ អាចជួយសង្គ្រោះជីវិត។ ជាអកុសល សាធារណរដ្ឋប្រជាមានិតចិន កំពុងតែជ្រើសប្រើបច្ចេកវិទ្យាទាំងនេះ ដើម្បីធ្វើការគ្រប់គ្រងលើមនុស្ស និងការគ្របសង្កត់លើសមាជិក នៃជនជាតិភាគតិច និងក្រុមភាគតិចបែបសាសនា” ។
ប្រែសម្រួល៖ ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
