ព័ត៌មានអន្តរជាតិ

អាមេរិក ជម្រុញឲ្យអឺរ៉ុប ត្រៀមខ្លួនឲ្យរួចរាល់ ក្នុងការដាក់ទណ្ឌកម្ម លើរុស្សី

បរទេស៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក តាមរយៈការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា កំពុងតែជម្រុញឲ្យ ប្លុកអ៊ឺរ៉ុបព្រមទាំងសម្ព័ន្ធមិត្តផង ក្នុងការពង្រីកទណ្ឌកម្មប្រឆាំង ទៅនឹងធនាគាររបស់រុស្សី ព្រមទាំងក្រុមហ៊ុនថាមពល មួយចំនួនផងដែរ។

អាមេរិកក៏បានបញ្ជាក់ដែរថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមជាមួយនឹង អ៊ឺរ៉ុបប្រសិនបើរុស្សីនៅតែបន្ត គម្រាមកំហែងនិង វាយប្រហារទៅលើ ប្រទេសអ៊ុយក្រែននោះ។

ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះ ប្រធានាធិបតីរុស្សីលោក Vladimir Putin គឺមិនមានសញ្ញាណាមួយ ក្នុងការដកថយកងកម្លាំងយោធា
របស់ខ្លួននៅតាមបណ្តោយព្រំដែន ជាមួយនឹងអ៊ុយក្រែននោះដែរ ។

ផ្ទាំងពាណិជ្ជកម្ម

អាមេរិកបន្តដែរថា ដំណោះស្រាយ និងជាការព្រមានកម្រិតស្រាល នៅពេលនេះទៅដល់ រដ្ឋាភិបាលក្រុងមូស្គូ គឺនឹងអាចធ្វើឡើងតាម តែរយៈទណ្ឌកម្ម
ដែលអ៊ឺរ៉ុបនិងអាមេរិកចូលរួមគ្នា ដើម្បីអនុវត្តប៉ុណ្ណោះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top