ព័ត៌មានអន្តរជាតិ

អាមេរិក បរាជ័យជាលើកទី៣ នៃការសាកល្បងមីស៊ីល ល្បឿនលឿនជាងសំឡេង

បរទេស៖ ការបង្ហោះសាកល្បងលើកទី3 នៃអាវុធឆ្លើយតបរហ័សរបស់អាមេរិក AGM-183A Air-Launched Rapid Response Weapon (ARRW) ឬមីស៊ីលល្បឿនលឿនជាងសំឡេង បានប្រែក្លាយជាបរាជ័យ ដូចការសាកល្បងមុនៗ ហើយមូលហេតុបរាជ័យ គឺមិនត្រូវបានគេកំណត់ អត្តសញ្ញាណនោះទេ។ នេះបើតាមឧត្តមសេនីយ Heath Collins បានប្រាប់ទស្សនាវដ្តី War Zone ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ទស្សនាវដ្ដីបានរាយការណ៍ថា ក្នុងអំឡុងពេលនៃការសាកល្បង ដែលបានធ្វើឡើងកាលពីថ្ងៃពុធ មីស៊ីល បានបរាជ័យក្នុងការបំបែកចេញពី ស្លាបយន្តហោះទម្លាក់គ្រាប់បែក B-52H ។ ទស្សនាវដ្តីក៏បានរាយការណ៍ ដោយមិនបញ្ជាក់ពីទីកន្លែង នៃការសាកល្បងនោះដែរ។

លោក Collins បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយទៅកាន់ទស្សនាវដ្ដីថា «ដំណើរតគ្នានៃការបាញ់បង្ហោះ ក៏ត្រូវបានលុបចោល មុនពេលចេញផ្សាយជាមួយ នឹងបញ្ហាដែលគេមិនបានដឹង។ មីស៊ីល នឹងយកត្រឡប់ទៅរោងចក្រវិញ ហើយការវិភាគ និងទិន្នន័យនៅលើ យន្តហោះនឹងត្រូវចាប់ផ្តើមភ្លាមៗ»។

លោក Collins បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយទៅ កាន់ទស្សនាវដ្តីដោយបន្ថែមថា សហរដ្ឋអាមេរិកនឹងព្យាយាមបន្ត ការធ្វើតេស្តឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។

សូមជម្រាបថា កងទ័ពអាកាសអាមេរិក បាននិយាយកាលពីខែកក្កដាថា ការបង្ហោះសាកល្បង ARRW លើកទីពីរបានបរាជ័យបន្ទាប់ពី មីស៊ីលនេះមិនបានបញ្ឆេះឱ្យបានត្រឹមត្រូវ បន្ទាប់ពីការសាកល្បងលើកទី១ ក្នុងខែមេសា បានបរាជ័យដោយសារតែ បញ្ហាជាមួយយានដឹកជញ្ជូន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top