ព័ត៌មានអន្តរជាតិ

រុស្ស៊ីព្រមានថា ខ្លួនអាចនឹងបង្ខំចាត់វិធានការ ដើម្បីបង្កើតប្រព័ន្ធទប់ទល់ ប្រសិនបើអាមេរិក និងណាតូ បដិសេធសំណើសន្តិសុខ របស់ទីក្រុងម៉ូស្គូ

បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូកាលពីថ្ងៃទី១៥ ខែធ្នូ បានប្រគល់សំណើសន្តិសុខ លម្អិតចំនួន២ សម្រាប់សន្តិសុខរវាងរុស្ស៊ី សហរដ្ឋអាមេរិក និងអង្គការណាតូ ជាមួយនឹងព័ត៌មានលម្អិតនៃ កិច្ចព្រមព្រៀងដែលបានស្នើឡើង ដែលបានចេញផ្សាយនៅលើ គេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃសុក្រ។ មន្ត្រីអាមេរិក និងអង្គការណាតូ បានបញ្ជាក់ថា ពួកគេកំពុងសិក្សាទៅលើឯកសារនោះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បានព្រមានថា រុស្ស៊ីនឹងត្រូវបង្ខំឱ្យចាត់វិធានការ ដើម្បីបង្កើតប្រព័ន្ធទប់ទល់ ប្រសិនបើសហរដ្ឋអាមេរិក និងណាតូបដិសេធសំណើ សន្តិសុខរបស់ទីក្រុងម៉ូស្គូ។

លោក Grushko បានសង្កត់ធ្ងន់ថា សំណើររបស់រុស្ស៊ីមានគោលបំណង បោះជំហានថយក្រោយពីឧបទ្ទវហេតុ ដ៏គ្រោះថ្នាក់នាពេលបច្ចុប្បន្ន ក្នុងទំនាក់ទំនងរវាងរុស្ស៊ី និងអាមេរិក និងឆ្ពោះទៅរកកិច្ចសន្ទនា ៕

ប្រែសម្រួលៈ ណៃ តុលា

To Top