ព័ត៌មានអន្តរជាតិ

ករណីឆ្លងជំងឺ កូវីដ-១៩ ប្រចាំថ្ងៃនៅកូរ៉េខាងត្បូង នៅតែស្ថិតក្នុងកម្រិត ខ្ពស់រហូតដល់ជាង ៥០០០ករណី

សេអ៊ូល៖ កូរ៉េខាងត្បូងបានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៣១៨ករណីទៀត គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ បើធៀបនឹង ២៤ម៉ោងមុន ដែលបង្កើនចំនួនអ្នកឆ្លងសរុបដល់ ៥៧០,៤១៧ករណី ។

ករណីឆ្លងជំងឺប្រចាំថ្ងៃបានធ្លាក់ចុះពី ៦៣១៣ករណី កាលពីថ្ងៃមុន ដោយសារការធ្វើតេស្តមេរោគតិចជាងកាលពីចុងសប្តាហ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការកើតឡើងវិញនាពេលថ្មីៗនេះ គឺបណ្តាលមកពីការឆ្លងចង្កោមតូចៗ នៅក្នុងតំបន់ទីប្រជុំជនទីក្រុងសេអ៊ូល។ ក្នុងចំណោមករណីថ្មី ១៨៩៥ករណី គឺជាអ្នករស់នៅទីក្រុងសេអ៊ូល។ ចំនួនអ្នកឆ្លងថ្មី ដែលរស់នៅក្នុងខេត្ត Gyeonggi និងទីក្រុងកំពង់ផែភាគខាងលិច Incheon គឺ ១៤៧៥ករណី និង ៣៧១ករណីរៀងគ្នា។

ផ្ទាំងពាណិជ្ជកម្ម

មេរោគ​នេះ​ក៏​បាន​រីក​រាល​ដាល​នៅ​ក្នុង​តំបន់​មិន​មែន​ទីប្រជុំជន។ ចំនួននៃការឆ្លងថ្មីនៅក្នុងតំបន់មិនមែនរាជធានីគឺ ១៥១៧ករណី ឬ ២៨,៩ ភាគរយនៃការឆ្លងក្នុងស្រុកសរុប។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង មានចំនួននៃការឆ្លងមេរោគអូមីក្រុង គឺ ១៧៨ករណី រួមទាំងករណីនាំចូល ៥៤ករណី និងការឆ្លងក្នុងស្រុក ១២៤ករណី មិនមានការផ្លាស់ប្តូរនោះទេបើធៀបកាលពីថ្ងៃមុន៕ដោយ ឈូក បូរ៉ា

To Top
×