ព័ត៌មានអន្តរជាតិ

លោក Biden តេស្តអវិជ្ជមានកូវីដ ក្រោយបុគ្គលិកម្នាក់ របស់គាត់តេស្តឃើញ វិជ្ជមាន

បរទេស៖ប្រធានាធិបតីអាមេរិកលោក Joe Biden បានតេស្តឃើញលទ្ធផលអវិជ្ជមានកូវីដបន្ទាប់ពីបុគ្គលិកម្នាក់ របស់លោកបានឆ្លងវិរុសនេះ។

បុរសទាំងពីរនេះបានជួបប្រាស្រ័យគ្នាដោយផ្ទាល់អស់រយៈពេលកន្លះម៉ោងនៅលើយន្តហោះប្រធានាធិបតី Air Force
One កាលពីថ្ងៃសុក្រហើយបុគ្គលិករូបនេះបានតេស្តឃើញវិជ្ជមាននៅព្រឹកថ្ងៃចន្ទម្សិលមិញ។

នៅក្នុងសេចក្តីថ្លែងការណ៍ដោយអ្នកនាំពាក្យ Jen Psaki នៅថ្ងៃអង្គារនេះបានឲ្យដឹងដែរថាជាធម្មតាលោក Biden
តែងតែធ្វើតេស្តរកកូវីដរៀងរាល់ថ្ងៃអាទិត្យប៉ុន្តែក្រោយបានទទួលដំណឹងនេះលោកក៏បានធ្វើដំណើរទៅធ្វើតេស្ត PCR ភ្លាម៕ ប្រែសម្រួល៖ស៊ុនលី

To Top