ព័ត៌មានអន្តរជាតិ

អ្នកជំនាញ៖ អ៊ីរ៉ង់ មានសង្ឃឹមចំពោះកិច្ចពិភាក្សា នុយក្លេអ៊ែ

" "

បរទេស៖ ក្រុមអ្នកជំនាញ តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសអ៊ីរ៉ង់ជឿជាក់ថា ខ្លួនទទួលបានពិន្ទុក្នុងកិច្ចពិភាក្សាគ្នានៅទីក្រុងវីយេន ដែលជាមធ្យោបាយស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដោយអាចរួមបញ្ចូលទាំងការលើកលែងទណ្ឌកម្ម នៅក្នុងឯកសារពិភាក្សាគ្នាសម្រាប់ជុំបន្ទាប់។


តាមការចេញផ្សាយដោយរបស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ការលើកលែងការពិន័យជាទណ្ឌកម្ម ដែលអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដាក់នៅពេលលោកដកទីក្រុងវ៉ាស៊ីនតោនចេញ ពីកិច្ចព្រមព្រៀងនោះកាលពីឆ្នាំ២០១៨ គឺជាអាទិភាពកំពូលរបស់ទីក្រុងតេអេរ៉ង់។

" "


លោក Bernard Hourcade ជាអ្នកជំនាញបារាំងមួយរូបស្តីពីអ៊ីរ៉ង់ បានមានប្រសាសន៍ ថា ទីក្រុងតេអេរ៉ង់ បានទទួលជោគជ័យក្នុងកិច្ចជំនួបនេះ ក្នុងការបញ្ចុះបញ្ចូលក្រុមអ្នកសម្របសម្រួលឲ្យជឿថា ទណ្ឌកម្មត្រូវតែដកចេញជាអាទិភាព ព្រោះតែនេះនឹងត្រួសត្រាយផ្លូវ សម្រាប់ដំណោះស្រាយបច្ចេកទេសនៃសមាសធាតុនុយក្លេអ៊ែ”។

" "


លោកបានបន្តថា ប្រទេសអ៊ីរ៉ង់ជារឿយៗបានសង្កត់ធ្ងន់ថា ខ្លួនតែងតែគោរពចំពោះកិច្ចព្រមព្រៀងឆ្នាំ២០១៥ និងថានោះគឺវាអាស្រ័យលើសហរដ្ឋអាមេរិក ដែលត្រូវបង្អោនខ្លួនចូលមកធ្វើការជួសជុលចំពោះអ្វីដែលបានខូចខាត៕

ប្រែសម្រួល៖ប៉ាង កុង

To Top