ព័ត៌មានអន្តរជាតិ

មនុស្សរាប់សិបនាក់ កំពុងបាត់ខ្លួនក្នុងអណ្ដូងរ៉ែ នៅភាគខាងត្បូងមីយ៉ាន់ម៉ា ក្នុងហេតុការណ៍គ្រោះបាក់ដី

រ៉ង់ហ្គូន៖ មនុស្សរាប់សិបនាក់ត្រូវបាន គេភ័យខ្លាចថាបាត់ខ្លួនបន្ទាប់ពី ការបាក់ដីកាលពីព្រឹកថ្ងៃពុធ នៅឯអណ្តូងរ៉ែ Jade ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ។

យ៉ាងហោច ៧០នាក់បាត់ខ្លួន ស្លាប់១នាក់ ក្រោយការបាក់ដីនៅអណ្តូងរ៉ែ នៅភាគខាងត្បូងមីយ៉ាន់ម៉ា។ សមាជិកម្នាក់នៃ ក្រុមជួយសង្គ្រោះបានប្រាប់ AFP ថា មនុស្សយ៉ាងហោចណាស់ ៧០នាក់បានបាត់ខ្លួន និងមនុស្សម្នាក់បានស្លាប់នៅថ្ងៃពុធនេះ បន្ទាប់ពីការរអិលបាក់ដីនៅឯអណ្តូងរ៉ែ Jade ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។

លោក Ko Ny សមាជិកក្រុមជួយសង្គ្រោះ បានលើកឡើងថា “មនុស្សប្រហែល ៧០-១០០នាក់ កំពុងបាត់ខ្លួននៅក្នុងការរអិលបាក់ដី ដែលបានកើតឡើងប្រហែលម៉ោង ៤ព្រឹកនៅឯអណ្តូងរ៉ែ Hpakant ក្នុងរដ្ឋកាឈីន។

លោកបានបន្ថែមថា ក្រុមអ្នកជួយសង្គ្រោះប្រហែល ២០០នាក់ កំពុងស្វែងរកសាកសព ហើយខ្លះកំពុងប្រើប្រាស់ទូក ដើម្បីស្វែងរកអ្នកស្លាប់នៅក្នុងបឹងក្បែរនោះ។

លោក Dashi Naw Lawn មន្ត្រីនៃអង្គការសង្គមស៊ីវិល Kachin Network Development Foundation បានឲ្យដឹងតាមទូរស័ព្ទថា “អាជ្ញាធរបានទៅដល់ទីតាំងប្រហែលម៉ោង ៧ព្រឹក ហើយកំពុងធ្វើការស្វែងរក” ៕

ដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top