ព័ត៌មានអន្តរជាតិ

ថៃ ចាប់ផ្តើម ដាក់អ្នកដំណើរ ឱ្យធ្វើចត្តាឡីស័ក ឡើងវិញ ដើម្បីទប់ស្កាត់វីរុស បំលែងថ្មី អូមីក្រុង

បរទេស ៖ ប្រទេសថៃកាលពីថ្ងៃអង្គារ បានដាក់ចេញជាថ្មី នូវវិធានការដាក់ឱ្យនៅដាច់ពីគេ (ចត្តាឡីស័ក) ដោយសារវីរុសកូរ៉ូណា ទៅលើភ្ញៀវ ទេសចរបរទេស ដោយថៃ បានលុបចោលការមិនធ្វើចត្តាឡីស័ក សម្រាប់គម្រោងធ្វើដំណើរ ខណៈដែលព្រះរាជាណាចក្រនេះ កំពុងស្វែងរកការទប់ស្កាត់ការ រីករាលដាលរបស់វីរុស បំលែងថ្មីប្រភេទ អូមីក្រុង។

យោងតាមសារព័ត៌មាន INQUIRER.NET ចេញផ្សាយ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ជំងឺរាតត្បាតបានគ្របដណ្តប់ លើសេដ្ឋកិច្ចថៃទៅលើវិស័យទេសចរណ៍ របស់ប្រទេសនេះ ដែលកាលពីឆ្នាំមុនបានជួបប្រទះ នឹងដំណើរការដ៏អាក្រក់បំផុត ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ 1997 ។

នៅដើមខែវិច្ឆិកា ប្រទេសថៃបានបើកដំណើរការឡើងវិញ ចំពោះអ្នកដំណើរដែលបានចាក់វ៉ាក់សាំង បង្ការវីរុសពេញលេញ – ដែលត្រូវនៅដាច់ដោយឡែកពី ត្រឹមតែមួយយប់ប៉ុណ្ណោះ រហូតដល់ពួកគេបានទទួលការធ្វើតេស្ត PCR អវិជ្ជមាន – សម្រាប់អ្នកមកពីជាង 60 ប្រទេស។

ប៉ុន្តែរដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃអង្គារនូវគម្រោងដែលគេហៅថា “Test and Go” នឹងត្រូវផ្អាកយ៉ាងហោចណាស់ពីរសប្តាហ៍៕

ប្រែសម្រួលៈ ណៃ តុលា

To Top