បរទេស ៖ ក្រុមគណៈប្រតិភូ មួយក្រុមរបស់ប្រទេសតួកគី និងកាតានឹងធ្វើដំណើរ ទៅកាន់ប្រទេសអាហ្គានីស្ថាន ដើម្បីពិភាក្សាគ្នាជាមួយ នឹងក្រុមតាលីបង់
ក្នុងការសាងសង់អាកាសយានដ្ឋាន អន្តរជាតិទីក្រុងកាប៊ុល ។
ភ្នាក់ងារសារព័ត៌មានតួកគី Anadolu បានបញ្ជាក់ថាមន្ត្រីរបស់តួកគី និងកាតាបានជួបគ្នារួចរាល់ហើយ នៅក្នុងទីក្រុងដូហា នៅសប្តាហ៍នេះដើម្បីអាច
សម្របសម្រួលនិងពិភាក្សា លំអិតហើយគ្រោងនឹងធ្វើដំណើរ ទៅកាន់ទីក្រុងកាប៊ុល ដើម្បីបង្ហាញពីសំណើរ របស់ពួកគេទៅកាន់រដ្ឋាភិបាល បណ្តោះអាសន្ន ក្រោម ការដឹកនាំរបស់តាលីបង់ ដែលមានន័យថានៅមិនទាន់មាន ការព្រមព្រៀងណាមួយនៅឡើយ។
នៅអំឡុងពេលកិច្ចពិភាក្សាគ្នា សមាជិកនៃក្រុមគណៈប្រតិភូតួកគី និងកាតាបានទទួលព័ត៌មានមួយចំនួន ពីអាហ្គានីស្ថានពាក់ព័ន្ធទៅ នឹងការស្នើសុំនិងការ
ចង់បានរបស់ក្រុមតាលីបង់ ។
គួរឲ្យដឹងដែរថា តួកគីដែលជាសមាជិក នៃអង្គការណាតូមានប្រវត្តិសាស្ត្រ ជាយូរមកហើយក្នុងការ បន្តទំនាក់ទំនងល្អ ជាមួយនឹងអាហ្គានីស្ថាន ហើយក៏ធ្លាប់មានតួនាទីក្នុងការថែរក្សានិង ការពារអាកាសយានដ្ឋាន ក្រុងកាប៊ុល រយៈពេល៦ឆ្នាំផងដែរ រហូតដល់ពេលដែលអាមេរិក បានសម្រេចចិត្តចាក ចេញពីអាហ្គានីស្ថាន ៕
ប្រែសម្រួល៖ស៊ុនលី