ព័ត៌មានអន្តរជាតិ

ថៃឡង់ដ៏ រកឃើញអ្នកឆ្លងវីរុសបំប្លែងខ្លួនថ្មី ជាលក្ខណៈប្រមូលផ្តុំគ្នា ដោយលុបចោល ពិធីឆ្លងឆ្នាំថ្មី

បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ថា ក្រុមមន្ត្រីបានលើកថា ប្រទេសថៃឡង់ដ៏ បានរាយការណ៍ នៅថ្ងៃសុក្រនេះ នូវក្រុមដំបូងនៃការឆ្លងវីរុស ក្នុងស្រុករបស់ខ្លួន ពីវីរុសបំប្លែងខ្លួនថ្មី Omicron នៅក្នុងខេត្ត Kalasin ភាគឦសានប្រទេសថៃឡង់ដ៏ ។

លោកស្រី Apisamai Srirangsan អ្នកនាំពាក្យក្រុមការងារកូវីដ-១៩របស់ប្រទេសនេះ បានលើកឡើងថា “មកពីខេត្ត Kalasin មានអ្នកឆ្លងថ្មីចំនួន២១នាក់” ។

គាត់បានលើកឡើងថា ការឆ្លងគឺកើតចេញពីប្តីប្រពន្ធមួយគូដែលបានធ្វើដំណើរមកពីប្រទេសប៊ែលហ្ស៊ិក តាមរយៈគម្រោង Test & Go របស់ប្រទេស ដែលបានលើកលែងការដាក់ឱ្យនៅដាច់ពីគេសម្រាប់ការមកដល់ទីតំាងត្រួតពិនិត្យលើការចាក់វ៉ាក់សាំង ។

អ្នកទាំងពីរបានធ្វើតេស្តរកមេរោគអវិជ្ជមានមុនពេលធ្វើដំណើរ និងបន្ទាប់ពីមកដល់ប្រទេសថៃឡង់ដ៏ នៅដើមខែធ្នូនេះ ។

គាត់បានថ្លែងថា “ត្រឹមថ្ងៃទី១៥ ខែធ្នូ ពួកគេចាប់ផ្តើមមានរោគសញ្ញា និងបានធ្វើតេស្តវិជ្ជមាន ហើយក្រោយមកត្រូវបានបញ្ជាក់ថា មានវីរុសបំប្លែងខ្លួន Omicron” ។

ការប្រកាសនេះធ្វើឡើងនៅគ្រា ដែលទីក្រុងបាងកក របស់ប្រទេសថៃឡង់ដ៏ បានលុបចោល សកម្មភាពចូលឆ្នាំដែលគំាទ្រ ដោយរដ្ឋាភិបាល រួមទាំងការបួងសួង នៅពាក់កណ្តាលអធ្រាត្រ ផងដែរ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top