បរទេស៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss ក្នុងពេលថ្មីៗនេះ បានលើកឡើងជាថ្មី នូវការព្រមានរបស់លោកស្រី ចំពោះប្រទេសរុស្ស៊ីថា ការឈ្លានពានណាមួយចូល ទៅក្នុងប្រទេសអ៊ុយក្រែន នឹងជាកំហុសបង់តម្លៃដ៏ធំមួយ ប៉ុន្តែលោកស្រីស្វាគមន៍ ចំពោះឆន្ទៈរបស់រុស្ស៊ី ក្នុងការចូលមកពិភាក្សាគ្នា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រីបានមានប្រសាសន៍យ៉ាងដូច្នេះថា “ការឈ្លានពានណាមួយរបស់រុស្ស៊ី នឹងជាកំហុសយុទ្ធសាស្ត្រដ៏ធំសម្បើមមួយ ហើយនឹងបានជួបជាមួយភាពរឹងមាំ ដែលរួមមានទាំងទណ្ឌកម្មរួមគ្នារបស់សម្ពន្ធមិត្ត ដាក់ឲ្យមានការបង់តម្លៃដ៏ធ្ងន់ធ្ងរ លើផលប្រយោជន៍និងសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី”។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News បានឲ្យដឹងថា លោកស្រីរដ្ឋមន្ត្រីការបរទេសអង់គ្លេសរូបនេះបានមានប្រសាសន៍បន្តថា “មានតែមធ្យោបាយមួយប៉ុណ្ណោះ ចេញពីស្ថានភាពបច្ចុប្បន្ន សម្រាប់ប្រទេសរុស្ស៊ីនោះ គឺតាមរយៈកិច្ចពិភាក្សាគ្នា ហើយខ្ញុំស្វាគមន៍ចំពោះការដែលរុស្ស៊ីបានបង្ហាញថា ខ្លួនមានឆន្ទៈចង់ចូលធ្វើកិច្ចពិភាក្សាគ្នា នៅក្នុងខែមករា”។
គួរបញ្ជាក់ថា វិមានក្រឹមឡាំងធ្វើការបដិសេធថា ខ្លួនគ្មានគ្មានគម្រោងធ្វើការឈ្លានពាន និងនិយាយថា លោកខាងលិចត្រូវបានចងដោយចិនប្រឆំាងរុស្ស៊ី។ ទីក្រុងមូស្គូនិយាយថា ការពង្រីកវិសាលភាពណាតូ គម្រាមកំហែងដល់រុស្ស៊ី និងបានបំពានដល់ការធានាដែលបានឲ្យ ក្នុងខណៈដែលសហភាពសូវៀតដួលរលំ នៅក្នុងឆ្នាំ១៩៩១៕
ប្រែសម្រួល៖ប៉ាង កុង